Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថោកទាប​ណាស់​!!! ជនល្មើស ល្មោភកាម ប្រើ​ល្បិចកល រំលោភ​ក្មួយ​ស្រី​ខ្លួនឯង​

spot_img

​ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ក្មួយ​ស្រី​ចោទប្រកាន់ថា ចាប់រំលោភ​រហូត​បាន​សម្រេច​១​លើក ហើយ​ប្តឹង​នគរបាល ឲ្យ​ឃាត់ខ្លួន​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេដ្ឋ​មិនបាន​ធ្វើ​សកម្មភាព​ដូច​ការចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​ទោះបី​យ៉ាងណា​នគរបាល​បាន​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​១១​ជាង​យប់​ថ្ងៃទី​៩​ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​លេខ​២​ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​។​

​នគរបាល ស្រុក​ស្អាង​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ប ណ រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ​កសិករ (​មាន​ស្នាម​កូត​ចំនួន ៣​កន្លែង​,​ដើមដៃ និង​កំពួនដៃ​ឆ្វេង​) មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។​ ​ជនសង្ស័យ ឈ្មោះ​ប៉ុក អា​មី​ឡា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​សំបួរ ឃុំ សំរោង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១.៣០​នាទី ឈ្មោះ​ប៉ុក អា​មី​ឡា​(​ជនសង្ស័យ​)​និង​ប្រពន្ធ​ឈ្មោះ រ៉ា​យ ច​ន្ធូ (​ត្រូវជា​ពូ និង​មីង​របស់​ជនរងគ្រោះ​) បាន​បបួល ឈ្មោះ ប ណ រ ទៅ​រក​ទិញ​អី​ហូប​នៅ​ផ្សារ​កែង​កាច់ជ្រុង​តាខ្មៅ ក្រុង​តាខ្មៅ ដោយ​នាំគ្នា​ជិះ​ម៉ូតូ​១​គ្រឿង មាន​គ្នា​៣​នាក់ ម៉ាក​FZ ពណ៌​ខៀវ បាន​ជិះ​កាត់​ផ្លូូវ​លំ​ទួល​អន្សែ ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ។​

​លុះ​ពេល​មកដល់​ចំណុចកើតហេតុ បាន​ជិះ​ម៉ូតូ​ចូល​ផ្លូវលំ​តូច ហើយ​ជនសង្ស័យ បាន​ឈប់​ម៉ូតូ​របស់​ខ្លូន ហើយ​ដេញ​ប្រពន្ធ​ឈ្មោះ រ៉ា​យ ច​ន្ធូ ឲ្យ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន បន្ទាប់មក ឈ្មោះ ប៉ុក អា​មី​ឡា បានធ្វើ​សកម្មភាព​ចាប់រំលោភ​ឈ្មោះ ប ណ រ បាន​សម្រេច​បាន​ចំនួន​១​ដង ។ ក្រោយ​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ បានសម្រេច​ហើយ ក៏​បាន​ប្រាប់​ឈ្មោះ​ប ណ រ ថា​កុំឲ្យ​ប្រាប់​រឿង​នេះ អ្នកណា​ដឹង​ឲ្យសោះ ហើយ​អ្នក​ទាំង ៣​នាក់ បាន​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​។ ពេល​មកដល់​ផ្ទះ​របស់​ខ្លួន ឈ្មោះ ប ណ រ បាន​រៀរា​ប់ប្រាប់​ម្ដាយ​របស់​ខ្លួន ឲ្យបាន​ដឹង​ពី​រឿងហេតុ​។ បន្ទាប់មក​ឈ្មោះ​ណូយ សុខ​លាប ជា​ម្តាយ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ធ្វើ​ការកោះហៅ​ឈ្មោះ​ប៉ុក អា​មី​ឡា មក​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​បានប្រកែក​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការរៀបរាប់​របស់​ជនរងគ្រោះ​នោះ​ទេ ។​

​យោង​តាម​សាក្សី ភស្តុតាង និង​ការរៀបរាប់​របស់​ជន​រងគ្រោះ គឺ​ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ។​ ​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ។​ ​ប៉ុន្តែ​ទោះ​យ៉ាងណា​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ធ្វើ​ការសាកសួរ និង​សើ​ប​អង្កេត​បន្ត​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×