Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ២នាក់ ករណី​កាច់កម៉ូតូ​យ៉ាង​សកម្ម​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​សហការគ្នា​ចាប់ខ្លួន​បាន​ជាមួយនិង​វត្ថុតាង​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ ក ម៉ូតូ​ជា​ច្រើន​លើ​ក​ច្រើនសារ​ប្រចាំ​ខេត្ត​តាកែវ ​និង​ខេត្ត​កំពត​នា​ពេលកន្លងមក​។​

​នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ​ទៅ​សមត្ថកិច្ច​ដើមបណ្តឹង​ខេត្ត​កំពត ដែល​សហការ​គ្នា​ចាប់​បាន​កាលពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ ២០១៩ ​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​កាច់ សោ ក ម៉ូតូ​នា​ពេលកន្លងមក​។ ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចុះ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៖ ៥៩​ព្រ​.​ទ​/១៦ ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៦ របស់លោក ខៀវ ផាន់​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត ទៅលើ​ជនសង្ស័យ​ឈ្មោះ វ៉ុ​ក វឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួលសំបូរ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម ជាប់ចោទ​ពី​បទ​លួច​កាច់​សោ ក ម៉ូតូ នៅ​ចំនុច​ភូមិ​តា​ភេ​ម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្រោយ​ស្តាប់​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ វ៉ុ​ក វឿន បាន​ប្រាប់ថា​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក ម៉ូតូ​ចំនួន​០៦​លើក ក្នុងនោះ​ទឹកដី​ខេត្ត​កំពត​ចំនួន​០២​លើក​និង​ទឹកដី​ខេត្ត​តាកែវ​ចំនួន​០៤​លើក បាន​សម្រេច​ទាំង​០៦​លើក​។ ក្រៅពី​នេះ​ជនសង្ស័យ​ក៏​បាន​សារភាព​ទៀតថា ខ្លួន​ធ្លាប់​ទទួល​ទិញ​ម៉ូតូ​កាច់​សោ ក​ ពី​មនុស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ចំនួន​០៦​លើក​ បាន​ម៉ូតូ​០៦​គ្រឿង នៅ​ទីតាំង​ហាង​លក់​គុយទាវ​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ហើយ​ម៉ូតូ​ទាំង​១២​គ្រឿង​នេះ​ខ្លួន​បាន​យកទៅលក់​នៅ​ផ្សារ​ទន្លាប់​ស្ថិតនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ក្រោយពី​បាន​ស្តាប់​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ដល់​ទីតាំង​ទទួល​ទិញ​ផល​ចោរកម្ម​មួយកន្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជូ សំបូរ ហៅ​អា​ក្របី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ចាប់បាន រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​យកទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ តាកែវ​

spot_img
×