Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ដើរចេញ​ពី​កិច្ចប្រជុំ នៅពេល​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ ជំទាស់​នឹង​គំរោង​ព្រំដែន​គាត់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច បាន​ដើរចេញ​ពី​កិច្ចប្រជុំ ខណៈ​កិច្ចចរចារ​ជាមួយនឹង​មេដឹកនាំ​បក្ស​ ​ប្រជាធិបតេយ្យ​ជុំវិញ​ការសង់​ជញ្ជាំង​ព្រំដែន មិន​បាន​ផ្លែផ្កា​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក បានបញ្ចប់​កិច្ចប្រជុំ និង​ដើរ​ចេញ​តែ​ម្តង​នៅ​ពេល មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ Nancy Pelosi និង Chuck Schumer រក្សា​ការជំទាស់​ពួក​ទេ​ទៅ​នឹង​គំរោង​សាងសង់​ព្រំដែន​របស់​​លោក ត្រាំ ដែល​គាត់​បាន​សន្យា​យូរ​មក​ហើយ​។​

​លោក ត្រាំ បាន​ហៅ​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ថា “​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​។ លោក​បាន​និយាយថា​លា​ហើយ​ទៅកាន់​ពួកគេ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​អា​មេ​រិច​ជាប់​គាំង​មិន​ដំណើរការ​អស់​រយៈពេល ២០​ថ្ងៃ​មក​ហើយ ដោយសារតែ​ការទាមទារ​ចង់បាន​​ថវិកា​ជិត ៦​ពាន់​លាន​ដុល្លា​របស់​លោក ត្រាំ ប៉ុន្តែ​ត្រូវ​ខាង​សភា​ដែល​គ្រប់គ្រង​ដោយ​​បក្ស​ប្រជាធិបតេយ្យ​ជំទាស់​៕ សុភ័ក្ត្រ​

​ប្រភព​៖ BBC

spot_img
×