Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម ច្បាប់​ចំនួន​ពីរ​

spot_img

​ភ្នំពេញ ​៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភាជាតិ នៃ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដោយ​មាន​ការ ចូលរួម​ពី​សំណាក់ ប្រធាន​គណៈកម្មការ​ជំនាញ ព្រឹទ្ធសភា​ទាំង​១០​។​

​លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​មានប្រសាសន៍​ឲ្យដឹងថា របៀបវារៈ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នា​ថ្ងៃ​នេះ​រួមមាន​៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ សុំ​ដាក់​សេចក្តីស្នើច្បាប់​ស្តីពី វិសោធន​កម្ម ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤​។ ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មកា​រ​ទី​៦ សុំ​ដាក់​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​លោក​បាន​បន្តថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​យក​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ បន្ត​សម័យ ប្រជុំ​លើក​ទី​២ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×