Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ រថយន្ត​ដឹកឈើ​ប្រណីត ជិត​១០​គ្រឿង ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​ ៖ រថយន្ត​ដឹកឈើ​ប្រណីត​ប្រមាណ​ជា​១០​គ្រឿង បាន​ចេញ​ពី​ទឹកដី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ខេត្ត​រតនគិរី ដោយ​រលូន កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​។​

​មិន​ខុស​ដូច​សព្វមួយដង ក្រុម​ឈ្មួញ​ក្រោយពី​មាន​អ្នក​រត់ការ បើកផ្លូវ​បង់លុយ ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជាមុន ទើប​មាន​រថយន្ត​ដឹកឈើ ចេញ​នៅ​ពេលយប់ ហើយ​រឿង​ទាំងអស់នេះ សមត្ថកិច្ច​មួយ​ក្តាប់​តូច និង​ឈ្មួញ​រកស៊ី​បទល្មើស បានចាត់ទុក​ក្រុម​អ្នកសារព័ត៌មាន​ថា ជា​ឆ្អឹង​ទទឹង​ក​ពួកគេ​។​

​ជាក់ស្តែង​យប់​ឈានចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ មាន​រថយន្ត​សាំង​យ៉ុង កាមរី​បា​ឡែន ឬក៏​ឡិច​ស៊ិស ដឹកឈើ​ប្រណីត​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង របស់​ថៅកែ​វៀតណាម ដ៏​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​ទូ​។ ឈើ​រាប់សិប​តោន ដែល​ថៅកែ​ឈ្មោះ​ទូ បោះ​លុយ​រាប់ម៉ឺន​ដុល្លារ ប្រមូល​ទិញ​ពេញ​ស្រុក​សៀម​ប៉ាង ជា​យូរ​ឆ្នាំ​មកហើយ​នោះ គេ​មិន​ទាន់​ឃើញ​មាន​ការចាប់ខ្លួន អ្នក​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ​ម្នាក់ នៅឡើយ​ទេ​។​

​តាម​ការស៊ើបអង្កេត​មួយ បានឲ្យដឹងថា ជំនួញ​ឈើ​ថែ​កែ​វៀតណាម​ម្នាក់​នេះ មាន​មន្ត្រី​គ្រប់​ស្ថាប័ន​ស្ទើរ​មួយ​ចំហៀង​ខេត្ត ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។ ប្រភព​ឈើ​ប្រណីត នៅ​សេសសល់​ចុងក្រោយ​នេះ ដឹក​ចេញពី​ស្រុក​សៀម​ប៉ាង ព្រំដែន​កម្ពុជា (​ខេត្ត​ស្ទឹងត្រែង​) ឡាវ ឆ្ពោះ​ទៅ​ក្រុមហ៊ុន​ចំការ​ដូងប្រេង ក្បែរ​ស្ពាន​ស្រែ​ពក​ថ្មី ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ បន្ទាប់មកទៀត ឈ្មួញ​ដឹក​តាម​រថយន្ត​យី​ឌុប កាត់​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយ​មាន​មន្ត្រី​មួយចំនួនធំ ជាប់​ពាក់ព័ន្ធ​រឿងនេះ ក្នុង​ជំនួញ​ឈើ ចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ដោយឡែក​នៅ​ខេត្ត​ស្ទឹងត្រែង មាន​អ្នក​រត់ការ​ឈ្មោះ​ឈី ហៅ​ក្វាន់ រស់នៅ​ថ្មី​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​​ត្រែង និង​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ម្នាក់ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ទទួល​លុយ​ពី​ឈ្មួញ​ធំ ជនជាតិ​វៀតណាម​ឈ្មោះ​ទូ​។​

​ទោះយ៉ាងណា អ្នកព័ត៌មាន​មិនអាច​ទំនាក់ទំនង ឈ្មួញ​ឈើ​ដ៏​ធំ ជនជាតិ​វៀតណាម ឈ្មោះ​ទូ ដើម្បី​បំភ្លឺ​បានទេ នៅ​ថ្ងៃ​ទី​១០​ខែ​មករា​នេះ​៕ ដោយ​ ៖​ រចនា​

 

spot_img
×