Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន គាំទ្រ​ជំនួប​កំពូល​រវាង គីម ជុង​អ៊ុន និង​ដូណាល់ ត្រាំ​

spot_img

​បន្ទាប់​ពី​មាន​ដំណើរ​ទស្សនៈកិច្ច​គួរឲ្យភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​ចិន ពេល​នេះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​ហើយ​ ​ដោយ​មាន​ការគាំទ្រ​ពី​ប្រធានាធិបតី​ចិន សម្រាប់​ជំនួប​កំពូល​ជាមួយនឹង​មេដឹកនាំ​អា​មេ​រិច​។​

​គីម ជុង​អ៊ុន និង​ដូណាល់ ត្រាំ​ធ្លាប់បាន​ជួប​គ្នា​ម្តង​រួចមកហើយ​កាលពី​ខែមិថុនា ឆ្នាំមុន ប៉ុន្តែ​​កិច្ចចរចា​រលើ​ការលុបបំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិន​រីកចម្រើន​ទៅ​មុខ​សោះ​។​

​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​បាន​ថ្លែង​ដោយ​ក្តី​សង្ឃឹម​ថា មេដឹកនាំ​ទាំង​ពីរ​រក​ចំនុច​ព្រមព្រៀងគ្នា​​ឃើញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​សារពត៌មាន​ចិន Xinhua​។​

​ស៊ី ជីន​ពីង​ថ្លែងថា ចិន​គាំទ្រ​កូរ៉េខាងជើង និង​អា​មេ​រិច​ឲ្យធ្វើ​កិច្ចប្រជុំកំពូល និង​សម្រេចបាន​លទ្ធផល ហើយ​ចិន​គាំទ្រ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការដោះស្រាយ​បញ្ហា​កង្វល់​​របស់​ពួកគេ​តាមរយៈ​ការសន្ទនា​។​

​លោក ស៊ី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចិន​ត្រៀម​ខ្លួន​រួចរាល់​ក្នុងការ​ដើរតួនាទី​វិជ្ជមាន​ឆ្ពោះទៅកាន់​​ការរក្សា​សន្តិភាព និង​ការសម្រេច​បាន​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​។​

​ចិន​គឺ​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​ជំនួញ​តែមួយគត់​របស់​ប្រទេស​កូរ៉េខាងជើង​។​

​លោក ដូ​ណា​ល់ ត្រាំ​ធ្លាប់បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជំនួប​កំពូល​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​នឹង​កើតឡើង​ឆាប់ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ភាគី​ទាំង​ពីរ​កំពុង​ចរចារ​​ពី​ទីកន្លែង​សម្រាប់​ធ្វើ​ជំនួប​កំពូល​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×