Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​០៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា​។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​សាលាស្រុក​ច​ន្ទ្រា ​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា ក្នុង​ខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំង​គ្រប់​ផ្នែក​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។

​មាន​ប្រសាស​ន៍​ក្នុ​ងឱកាស​នោះ​លោក​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាលស្រុក អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​ទាំងអស់​នូ​វ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១- ត្រូវ​រួម​គ្នា​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ បែងចែក​តួនាទី​ភារកិច្ច​ក្នុង​ជួរ​គណៈ​អភិបាលស្រុកឲ្យ​បានច្បា​ស់លា​ស់​។​

២- ថែរក្សា​ការពារ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​។

៣- ចូលរួម​សហការ​ការពា​រ​ដំណើរ​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស លួច ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​

៤- គ្រប់គ្រង និង​ណែនាំ​ស្មៀនឃុំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​។

៥- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ កែលម្អ​សោភ័ណភាព អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ស្រុក ឲ្យបាន​ត្រឹមត្រូវ​។​

៦- ខិតខំ​បង្រួម​ទំនាស់ និង​ពង្រីក​ការដោះស្រាយ​នូវ​រាល់​ទំនាស់​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់​ស្រុក​។​

៧- បន្ត​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ ឲ្យបាន​ល្អ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

៨- បន្ត​ទប់ស្កាត់ និ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​រាល់​សកម្មភាព​រំលោភ​ដី​ចំណីផ្លូវ ចំណី​ទន្លេ ព្រែក និង​ទ្រព្យសម្បត្តិ​សាធារណៈ​ផ្សេងទៀត ទន្ទឹម​នេះ​ក្នុងនាម​ជា​មន្ត្រី​សាធារណៈ ក៏​ត្រូវ​ជៀសវាង​ឲ្យបាន​នូវ​រាល់​សកម្មភាព ដែល​បង្ក​ឲ្យមាន​ការ​ថ្នាំងថ្នាក់​ផ្សេងៗ​ផងដែរ​។​

+​យោង​ប្រកាស​លេខ​៨០០៥ ប្រ​.​ក របស់​ក្រសួង​មហាផ្ទៃ​

– ត្រូវបាន​តែងតាំង​លោកស្រី សំ ថា​វី ឋានន្តរស័ក្កិ​គ្រូបង្រៀន​កម្រិត​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×