Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យន្ត​ដឹក​ថ្មី​កែ​ច្នៃ​ក្នុង​ស្រុក បើក​រហូត​ទាល់​តែ​ដាច់​កង់

spot_img

កំពង់ស្ពឺ ៖ រថយន្ដ​ដឹក​ថ្ម​ហត់​ខ្លាំងពេក​ស្នើសុំ​ថៅកែ​ឈប់ តែ​គាត់​មិន​អនុញ្ញាត ទើប​បើក​រហូត​ដាច់​កង់ ដាច់ចិត្ដ​ប្រាសខ្លួន​ដេក ទាំង​ព្រឹក​នៅ​ចំណុច​លើ​ស្ពាន​ផ្សា​កំពង់ស្ពឺ ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥០.៥១ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​

​រថយន្ដ​ដឹក​ថ្មភ្នំ​លើស​ទម្ងន់​ច្បាប់​កំណត់​មួយគ្រឿង បាន​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​លើ​ផ្លូវជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​ផ្សា​កំពង់ស្ពឺ មុខ​ធនាគារ​ABA បណ្ដាល មកពី​ការ​របូត​កង់​រត់ចេ ញ​ពី​រថយន្ដ ហើយ​រថយន្ដ​បាន​រេ​ចង្កូត​ឡើង ទៅ​ប៉ះ​ដៃ​ស្ពាន​បម្រុង​ធ្លាក់ តែ​សំណាងល្អ​បាន​បង្កា​ន់​ស្ពាន​រឹងមាំ​ល្អ រថយន្ដ​បង្ក​មាន​ស្លាក​លេខ​ចង្កូត​ស្ដាំ PP 2652 ម៉ាក​Nissan ក្បាល​ពណ៌​ខៀវ ទ្រុង ពណ៌​ប្រផេះ មាន​អក្សរ​សំគាល់ X12 បិត​Logo មន្ទីរ​សាធារៈណការ​ក្រុង អ្នកបើកបរ​ឈ្មោះ កេ​ន គីម ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​សាម៉ ឃុំ​ទួល​សាម៉ ស្រុក​អង្គរ​ស្នួល ខេត្តកណ្តាល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ច្បារមន​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​រដ្ឋបាល​ក្រុង​ច្បារមន ដើម្បី ដោះស្រាយ​ផលប៉ះពាល់​សង​សំណង និង​ពិនិត្យ​តាម​ផ្លូវច្បាប់​ទ្រព្យសម្បត្ដិ​សាធារណៈ​។​

​សូមបញ្ជាក់​ថា​រថយន្ដ​ដឹក​ថ្ម​នេះ ជា​ប្រភេទ​រថយន្ដ​កែច្នៃ នៅក្នុង​ស្រុក ដោយ​ជាង​បាន​កែ​ប្ដូ​រកង់ ប្ដូ​របុង បន្ថែម​ទ្រុង​បែន​ដឹក​ខុស​ពី​លក្ខណៈ​បច្ចេកទេស ហើយ​ជា​ប្រភេទ​រថយន្ដ​គ្មាន​ពន្ធ នាំ​ចូល​ទៀត​ផង នាំចូល​លក្ខណៈ​គ្រឿងបន្លាស់ រួច​អាច​យក​មក​បង្គំ​ចូលគ្នា ចេញ​ជា​រថយន្ដ​តែម្ដង ហេតុនេះហើយ​ទើប​ការដឹក​ធ្ងន់ បណ្ដាលឲ្យ​ដាច់​កង់​រត់ចោល​រថយន្ដ​តែម្ដង​។ សំណូមពរ​ឲ្យ​គ្រប់​ជំនាញ​មេត្ដា ពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ដ​ប្រភេទ​នេះ​ផង ពិសេស​ថ្មីៗ​នេះ ក្នុង​សន្និបាទ​ក្រសួង​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បានប្រកាស និង​ចាត់វិធានការ ចំពោះ​យានដ្ឋាន​កែច្នៃ ផ្សារ​ត​ទ្រុង​បន្ថែម ចាត់វិធានការ​ផ្លូវច្បាប់​ជាដាច់ខាត​៕​ ​ដោយ​៖​កូឡាប​

spot_img
×