Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី គ្រោង​រំកិល​ប្តូរ​ទីតាំង រូបសំណាក់​នាង​គ​ង្ហី​ង ទៅ​ទីតាំង​ថ្មី ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម​

spot_img

​ភ្នំពេញ ​៖ ដោយ​មើលឃើញ​ពី​បញ្ហា កកស្ទះ​ចរាច​រណ៍ ចំពោះ​អ្នកដំណើរ លើផ្លូវ​ទេព​ផន ឡើង​ទៅ​មហាវិថី​ព្រះ​មុន្នី​រេ​ត (​ពី​ផ្លូវ​ទេព​ផន បត់​ស្តាំ​) មាន​ភាព​ចង្អៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការសិក្សា​ឡើង​វិញ សម្រេច​រំកិល​ប្តូរ​ទីតាំង រូបសំណាក់​នាង​គ​ង្ហី​ង ទៅ​ទីតាំង​ថ្មី ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ លើ​ទីតាំង និង​សិក្សា​ពី​លទ្ធភាព លើ​ការងារ រំកិល រូបសំណាក់​នាង​គ​ង្ហី​ង ស្តុប​នាងគ​ង្ហី​ង ដែល​នៅ​ក្បែរ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដើម្បី​កែលម្អ ប្រព័ន្ធ​ចរាចរ​ឡើងវិញ ឲ្យ​ដំណើរការរលូន និង​អាច​បញ្ជៀ​ស ការកកស្ទះ​ចរាចណ៍ សម្រាប់​អ្នកដំណើរ​ផងដែរ ។​

​ពាក់ព័ន្ធ​នឹង​ការ​រំកិល​រូបសំណាក់ នាង​គ​ង្ហី​ង ស្តុប​នាងគ​ង្ហី​ង ឲ្យបាន​ល្អ​ប្រសើរ​ជាង​មុន​នេះ តាម​ការណែនាំ​របស់ លោក​អភិបាល​រាជធានី​ភ្នំពេញ​នោះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ឲ្យដឹងថា ចំពោះ​ទំហំ​រង្វង់​អាងទឹក រក្សា​ទំហំ​ដដែល ដោយឡែក​សម្រាប់​រូបសំណាក​នាង​គ​ង្ហី​ង នឹង​មាន​ការលើកកម្ពស់ ពី​៥,៥​ម៉ែត្រ ឡើងដល់​៧,៥​ម៉ែត្រ ។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថា បន្ទាប់​ពី​មាន​ការណែនាំ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ថ្មី ដែល​ត្រូវ​រំកិល រូបសំណាក់​នាង​គ​ង្ហី​ង ហើយ​នោះ លោក ឃួ​ង ស្រេង បាន​ពិនិត្យ ទៅ​លើ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដែល​ជិត​បញ្ចប់​ការសាងសង និង​ពិនិត្យ​ចំពោះ​ប្រព័ន្ធ​ចរាច​រណ៍ ផ្លូវ​ឆ្លងកាត់ និង​ចេញចូល ទៅ​កាន់​ផ្សារ​ទំនើប Olympia City ផងដែរ ។​

​បន្ថែម​ពី​នេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ថា នឹង​មាន​ការដំឡើង​បង្គោល​ស្តុប នាង​គ​ង្ហី​ង​មួយទៀត ឲ្យមាន​លក្ខណៈ​សមស្រប ព្រម​ជាមួយ​ការបំពាក់​ប្រព័ន្ធ​ភ្លើង តាម​ស្ពាន​ថ្មើរជើង ដើម្បី​សម្រួល​ចរាច​រណ៍ ក៏ដូចជា​បំភ្លឺ​ភ្លើង​ឲ្យ​ភ្លឺ​ជាង​មុន ដោយសារ​ទីតាំង​ធំ មាន​ភាព​ងងឹត​៕ ដោយ ​៖ ​កូឡាប​

spot_img
×