Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ក្មេងស្ទាវចោរឆក់​ជនបរទេស ១២​លើក ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោ​ឆក់​ម្នាក់ទៀត ដែល​បាន​ចូលរួម​ឆក់​ជាមួយ​គូកន​ចំនួន​១២​លើក ទៅ​តុលាការ​ដើម្បី​ផ្តន្ទា ទោស​តាមច្បាប់។

​ជនសង្ស័យ​ដែលជា​ចោរឆក់​ម្នាក់​ថ្មី​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន កាលពី​រសៀល ម៉ោង​១៥ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ គឺ​ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនេះ រួមជាមួយ​បក្ខពួក បានធ្វើ​សកម្មភាព​ឆក់​កាបូប ជនបរទេស កាលពី​វេលា​ម៉ោង​៣​យប់​រំលងអធ្រាត្រ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧​។​

​តាមរយៈ​វិធានការ​ជំនាញ ជនសង្ស័យ​ព្រម​សារភាពថា​៖ រូបគេ​មានឈ្មោះ មិត្ត ភារ​ម្យ អាយុ​១៧​ឆ្នាំ សព្វថ្ងៃ​មាន​បក្ខពួក ចំនួន​៨​នាក់​គឺ​ឈ្មោះ​ឈី​ត ឈ្មោះ​ជ្រុ​យ ឈ្មោះ​មករា ឈ្មោះ​សាល ឈ្មោះ​ទីង ឈ្មោះ​ទួ​តូច ឈ្មោះ​ទួ​ធំ និង​ឈ្មោះ​ណាក់ តែង​ធ្វើ​សកម្មភាព​ឆក់​វត្ថុ​មានតម្លៃ​ពី​អ្នកដំណើរ​តាមផ្លូវ​ជា​ញឹកញាប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​ឆក់​ជនបរទេស ដោយ​ប្រើប្រាស់​ម៉ូតូ​៤​គ្រឿង​។ ក្នុង​រយៈកាល​កន្លងមក រូប​ខ្លួន​(​មិត្ត ភារ​ម្យ​) ចាំ​និង​ដឹង​មិន​អស់​ទេ​ថា ក្រុម​ខ្លួន​ទាំង​៨​នាក់ ធ្វើ​សកម្មភាព​ឆក់​បាន​ប៉ុន្មាន​ដង និង​នៅ​កន្លែង​ណាខ្លះ ព្រោះ​ច្រើនពេក ហើយ​ពេលខ្លះ​ក៏​ឆក់​បានសម្រេច ខ្លះ​ក៏​ឆក់​មិនបាន​សម្រេច ហើយ​ពេលខ្លះ​ក៏​ចែកផ្លូវ​គ្នា​ឆក់​រៀងៗ​ខ្លួន​។​

​តែ​ក្នុងអំឡុង​ឆ្នាំ​២០១៧​នេះ រូប​ខ្លួន​(​មិត្ត ភារ​ម្យ​) ចាំបាន​ថា​បាន​ចូលរួម​ជាមួយ​បក្ខពួក ឆក់​ជនបរទេស​បាន ១២​លើក​គឺ​៖
-​លើក​ទី​១៖ ឆក់​បាន​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​Iphone6 និង​ការ​បូ​ប​ដៃ​មាន​ប្រាក់​២០០​ដុល្លារ​អាមេរិក ពី​ជនបរទេស​៥​នាក់ កំពុង​ដើរ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី​មាត់ទន្លេ ដោយ​ធ្វើ​សកម្មភាព​ពីរ​នាក់​ឈ្មោះ​ឈី​ត ។​
-​លើក​ទី​២៖ ឆក់​បាន​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក Iphnone7 ពី​ជនបរទេស​ប្រុស​ម្នាក់ នៅ​ចំណុច​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ​ឈី​ត​។​
-​លើក​ទី​៣៖ បានធ្វើ​សកម្ម​ភាពជា​ក្រុម ឆក់​កាបូប​ពី​ជនបរទេស​ម្នាក់ កំពុង​ដើរ​នៅ​ខាងលិច​ផ្សារ​ទួល​ទំពូង តែ​មិនបាន​សម្រេច​។​
-​លើក​ទី​៤៖ ឆក់​បាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​Iphone6 ពី​ជនបរទេស​ម្នាក់​កំពុង​ជិះ​កង់ នៅ​ចំណុច​ខាងត្បូង​វិមានឯករាជ្យ ដោយ​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ​ឈី​ត​។​
-​លើក​ទី​៥៖ ឆក់​បាន​កាបូបដៃ​១ មាន​ប្រាក់​១៦០​ដុល្លារ ពី​ជនបរទេស​ម្នាក់ នៅ​ចំណុច​ខាងក្រោយ​ផ្សារ អ៊ី​អន ដោយ​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ​ឈី​ត​។​
-​លើក​ទី​៦៖ ឆក់​បាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក Iphone6 និង​កាបូប​មាន​ប្រាក់​៣០០​ដុល្លារ ពី​ជនបរទេស នៅ​ចំណុច​ខាងក្រោយ​ផ្សារ​អ៊ី​អន ដោយ​ធ្វើ​សកម្ម​ភាពជា​ក្រុម​។​
-​លើក​ទី​៧៖ បានធ្វើ​សកម្មភាព​ឆក់​កាមេរ៉ា ពី​ជនបរទេស​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី នៅ​ចំណុច​គល់ស្ពាន​ខាងកើត​ណាហ្គា​វើ​ល តែ​មិនបាន​សម្រេច ដោយ​ធ្វើ​សកម្ម​ភាពជា​ក្រុម​។​
-​លើក​ទី​៨៖ ឆក់​បាន​ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​OPPO ពី​ជនបរទេស នៅ​ចំណុច​ម្តុំ​បឹង​កេងកង ដោយ​ធ្វើ​សកម្ម​ភាពជា​ក្រុម​។​
-​លើក​ទី​៩៖ បានធ្វើ​សកម្ម​ភាពជា​ក្រុម ឆក់​កាបូបស្ពាយ​ពី​ជនបរទេស នៅ​ចំណុច​ហាង​កូរ៉េ ជិត​ក្លឹប​កំសាន្ត​រ៉ក់ តែ​មិនបាន​សម្រេច​។​
-​លើក​ទី​១០៖ ឆក់​បាន​កាបូប​១​មាន​ប្រាក់​៧០០​ដុល្លារ ពី​ជនបរទេស​ម្នាក់ នៅ​ចំណុច​ជិត​ផ្សារ​បឹងត្របែក ដោយ​ធ្វើ​សកម្ម​ភាពជា​ក្រុម​។​
-​លើក​ទី​១១៖ បានធ្វើ​សកម្ម​ភាពជា​ក្រុម ឆក់​កាបូប​ជនបរទេស​កំពុង​ដើរ នៅ​ចំណុច​ម្តុំ​ពេទ្យ​ចិន តែ​មិនបាន​សម្រេច​។​
-​លើក​ទី​១២៖​នៅវេលា​ម៉ោង​ប្រហែល​៣​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ រូប​ខ្លួន​(​មិត្ត ភារ​ម្យ​) រួមជាមួយ​ឈ្មោះ​ឈី​ត និង​ឈ្មោះ​ជ្រុ​យ ប្រើប្រាស់​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនជាតិ​ថៃ​ម្នាក់ បានសម្រេច នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ហើយ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៦​ព្រឹក ទើប​ជួបជុំគ្នា នៅ​ទំនប់​បឹងទំពុន ក្បែរ​លូទឹកស្អុយ ដើម្បី​បើក​កាបូប​ចែកគ្នា ដោយ​ក្នុងនោះ​មាន​ប្រាក់​ដុល្លារ​ចំនួន ៣០០០​ដុល្លារ​អាមេរិក ប្រាក់​ថៃ ចំនួន​៨០០០​បាត កាក់​កាស៊ីណូ ចំនួន ៣៤០០​ដុល្លារ បន្តោង​ខ្សែក ចំនួន​២ និង​មាន​ប៉ាស្ព័រ​ចំនួន​២ បានធ្វើការ​ចែកគ្នា​ស្មើ រួច​ក៏​បែក​គ្នា រហូតដល់​ម៉ោង​ប្រហែល​១៥ ឈ្មោះ មិត្ត ភារ​ម្យ ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បានតែ​ម្តង រីឯ​បក្ខពួក​នៅសល់ សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×