Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​១១​ឆ្នាំ ដោយ​មាន​កំហឹង​ជាមួយ​ម្តាយ ធាក់​ក្មេងប្រុស​អាយុ​២​ឆ្នាំ ចូល​ទឹកស្ទឹង លង់​ស្លាប់​

spot_img

​កំពង់ឆ្នាំង ​៖ ក្មេងប្រុស​ម្នាក់​មាន​អាយុ​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ ចំណែកឯ​ឃាតករ​ជា​ក្មេងប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ បាន​ជិះ​កង់​ឌុប​ក្មេងរងគ្រោះ ទៅ​មាត់​ស្ទឹង ហើយ​ធាក់​ទម្លាក់​ទឹក បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ដោយសារ​តែ​ម្តាយ​របស់​ក្មេង​រូបនោះ ធ្លាប់​វាយ​នា​ពេលកន្លងមក ទើប​កើត​ជា​គំនុំគុំកួន សម្លាប់​កូន​ដើម្បី​សងសឹក​។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក នៅ​មាត់​ស្ទឹង​ក្តុល ចំណុច​អូរ​ដំណាក់​ទ្រព្យ​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា មាន​ព័ត៌មាន​បាត់​ក្មេងប្រុស​ម្នាក់​ឈ្មោះ រិន សា​រ៉ុង អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​តាម​ការស្រាវជ្រាវ នៅ​ម៉ោង​៩​និង​៣០​នាទី ប្រជាពលរដ្ឋ​បាន​ឃើញ​ឈ្មោះ ប៊ុន សុធារិទ្ធ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ជិះ​កង់​ឌុប (​ដាក់​ក្នុង​កន្ត្រក​កង់​) ឈ្មោះ រិន សា​រ៉ុង ជិះ​សំដៅ​មក​ស្ទឹង​ក្តុល ត្រង់​ចំណុច​អូរ​ដំណាក់​ទ្រព្យ​។​

​លុះ​ម៉ោង​១២​និង​៣០​នាទី សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ប៊ុន សុធារិទ្ធ រួម​និង​ម្តាយមីង ឪពុក ចំពោះមុខ​សមត្ថកិច្ច​និង អាណាព្យាបាល ឈ្មោះ ប៊ុន សុធារិទ្ធ បាន​ឆ្លើយ​សារភាពថា ម៉ោង​៩ ខ្លួន​ជិះ​កង់​ចេញពី​សាលារៀន សំដៅ​ទៅ​ផ្ទះ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ លើ​ផ្លូវ​ធ្វើ​ដំណើរ គេ​បាន​ឃើញ​ឈ្មោះ រិន សា​រ៉ុង ដើរ​ម្នាក់ឯង គ្មាន​សំលៀកបំពាក់ គេ​បាន​ហៅ និង​ចាប់​លើក​ឈ្មោះ រិន សា​រ៉ុង ដាក់​ក្នុង​កន្ត្រក់​កង់ រួច​ជិះ​សំដៅ​មក​ស្ទឹង​ក្តុល លើក​ឈ្មោះ​រិន សា​រ៉ុង ចេញពី​កន្ត្រក់​កង់ ដាក់​លើ​ច្រាំង​ស្ទឹង និង​ធាក់​ចូល​ក្នុង​ស្ទឹង ព្រោះ​មាន​កំហឹង​ពីមុន​គ្រួសា​របស់​ឈ្មោះ​រិន សា​រ៉ុង ធ្លាប់​វាយ​ខ្លួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​ជនសង្ស័យ បាន​ឱ្យ​ឪពុក​ធ្វើលិខិត​ធានា យក​ទៅ​ផ្ទះ​វិញ ៕ ​ដោយ​៖​កូឡាប​

  

spot_img
×