Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ ចេញ​ចូល​រាជធានី ខុស​ម៉ោង​កំណត់ ចំនួន​៩៦​គ្រឿង​

spot_img

​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​ម៉ោង​ខុសច្បាប់​ចំនួន​៩៦​គ្រឿង ក្នុង​គោលដៅ​ចំនួន​៣​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក បានឲ្យដឹងថា នៅក្នុង​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍ ក៏ដូចជា ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ធុន​ធំ​នេះ គឺ​ចាប់ផ្ដើម​តាំងពីព្រឹក​រហូត​ដល់​ល្ងាច ដោយ​កម្លាំង​នគរបាល​ជំនាញ​របស់​យើង បាន​ធ្វើ​ការឃាត់​រថយន្ត​ធុន​ធំ​បាន​ចំនួន​៩៦​គ្រឿង ដោយ​យក​មក​តាម​គោលដៅ​ចំនួន​៣​ផ្សេងគ្នា​។​

​លោក​វរសេនីយ៍ឯក បាន​បន្ថែមថា រថយន្ត​ដែល​កម្លាំង​នគរបាល​ជំនាញ បាន​ឃាត់​នោះ នឹង​សុំ​គោលការណ៍​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​អាជីវករ ដែល​បើកមុខរ​បររថ​យន្ត​ដឹកទំនិញ​ធុន​ធំ ទាំងឡាយ ស្ដី​អំពី​ច្បាប់​អនុញ្ញាត ឱ្យ​រថយន្ត​ធុន​ធំ ចេញ​ចូល​មាន​ម៉ោង​កំណត់​ត្រឹមត្រូវ​។​

​លោក​វរសេនីយ៍ឯក​បានបញ្ជាក់​ទៀតថា ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ទាំងអស់ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៤​ខណ្ឌ​រួមមាន​៖ ខណ្ឌ​៧​មករា ខណ្ឌដូនពេញ ខណ្ឌ​ទួលគោក និង​ខណ្ឌចំការមន​។ ដោយឡែក រថយន្ត​ដឹកទំនិញ​ធុន​ធំ ដែល​អនុញ្ញាត​ឱ្យ​ចេញ​ចូល​បាន​នៅ​តំបន់​ជាយក្រុង​រួមមាន​៖ ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវវេង​ស្រេង និង​ផ្លូវ​លេខ​២៧១​។​

​លោក សែម គន្ធា បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវករ​ទាំងអស់ សូមមេត្តា​គោរព​នៅ​ច្បាប់​ចរាចរណ៍ ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​នូវ​សេចក្តីណែនាំ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×