Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿងអលង្ការ សៀក​លីម ​ចងក សម្លាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជា​កូន​ថៅកែ​ហាង​លក់​ត្បូង​និង​គ្រឿងអលង្ការ សៀក​លីម សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោយ​មិន​ពុំ​ដឹង​មូលហេតុ ស្ថិតនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ ៤៥០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​។​

​សាកសព ឈ្មោះ ឆវី អាយុ​២៨​ឆ្នាំ ត្រូវជា​កូន​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿងអលង្ការ​សៀក​លីម​។​

​រថយន្ត​សង្គ្រោះ​បន្ទាន់ បាន​មក​ដឹក​សព បាន​មកដល់​កន្លែងកើតហេតុ ដើម្បី​ដឹក​សព​យក​ទៅ​តម្កល់ ប៉ុន្តែ​ពុំ​ដឹងថា តម្កល់​នៅ​វត្ត ឬ​យ៉ាង​ណា​នោះទេ​។ សាកសព​ត្រូវ​គេ​រុំ​នឹង​ក្រណាត់​ស​និង​កន្ទេល យ៉ាង​អាថ៌កំបាំង ដោយ​មិន​បង្ហាញមុខ​សាកសព​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×