Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​៥​នាក់ មាន​ម្នាក់​ពាក់​ផ្កាយ​១ ត្រូវបាន​ឃាត់ខ្លួន​នៅ​ខណ្ឌ​សែន​សុខ​

spot_img

ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​នគរបាល​ផ្កាយ​១ មួយរូប និង​កូនចៅ ជា​មន្ត្រីប៉ូលិស​៥​រូប ផងដែរ ត្រូវបាន នគរបាល​ក្រសួងមហាផ្ទៃ អគ្គស្នងការ​តម្រួត​ប​ទ​បញ្ជារ ចុះ​ចាប់ខ្លួន​ភ្លាមៗ យ៉ាង​តក់ក្រហល់ ញាត់​ចូល​រថយន្ត​តម្រួត​ទាំង​បង្ខំ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សខ រាជធានី​ភ្នំពេញ ។ ការចាប់ខ្លួន​ដែល​ធ្វើឡើង​ដោយ​អង្គភាព​តម្រួត​បទបញ្ជា ប្រដាប់​ដោយ​អាវុធ​វែង​ប្រភេទ​អាកា​គ្រប់​ដៃ​បែបនេះ គេ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។​

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពិតជា​មាន​ការ​ឃាត់​ខ្លួន មន្ត្រីនគរបាល​ទាំង​នោះ​មែន ដែល​ពួកគេ​នៅ​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ​តែម្តង​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ការឃាត់ខ្លួន​ពួកគេ ដោយសារ​មុនដំបូង ពេលដែល​ពួកគេ​ចុះ​ទៅ​នោះ មិន​បាន​សហការ ជាមួយ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ខាង​តម្រួត​បទបញ្ជា ចុះទៅ​ឃាត់ខ្លួន​តែម្តង ប៉ុន្តែ​ក៏​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​ផងដែរ មិន​មាន​រឿង​អ្វី​នោះឡើយ​។​

​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ពិតជា​មាន​ការឃាត់ខ្លួន​មន្ត្រីនគរបាល​ទាំង​នេះ​មែន ដោយ​ចាប់​ក្រៀក​បញ្ជូន​ឡើង​រថយន្ត​តែម្តង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×