Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នាដៃ​វិចិត្រករ​ម្នាក់​នេះ​ពិតជា​កម្រ​ប្រទះ គ្រា​អ្នកទស្សនា​ពុំ​អាច​កំណត់​បាន​ថា​ជា​រូបគំនូរ ឬ​រូបថត​

spot_img

​ស្នាដៃ​របស់​វិចិត្រករ​កូរ៉េ​ខាងត្បូង​រូប​នេះ សូម្បី​ឲ្យ​អ្នក​យក​ដៃ​ទៅ​ស្ទាប​ក៏​ពិបាក​បែងចែក​ថា​ជា​រូប​គំនូរ ឬ​រូបថត ។​

​វិចិត្រករ​រូបនេះ​ឈ្មោះ Kim Young-sung អាយុ ៤៥​ឆ្នាំ ល្បីល្បាញ​ពេញ​កូរ៉េខាងត្បូង ព្រោះ​ទេពកោសល្យ​គូររូប​រស់​រវើក​ពិតៗ ដូច​ជា​រូបថត ។ គាត់​ចូល​ចិត្ត​បំផុត​គឺ​គូររូប​ត្រី និង​ពួក​ល្មូ​ន ។​

​រូប​គំនូរ 3D របស់ Kim ធ្វើឲ្យ​អ្នកទស្សនា​ផ្ទាល់​ភ្នែក​យកដៃ​ស្ទាប​ប៉ះ ក៏​ពិបាក​ដឹង​ថា​វា​ជាការ​គូរ​ដោយ​ដៃ​ដែរ ។​

Kim ចែករំលែក​ថា ម្តងនោះ​គាត់​បាន​ច្រឡំ​យក​រូបថត​ផ្ញើ​ឲ្យ​អ្នក​ទិញ​ទៅវិញ ។​

​រូប​គំនូរ 3D នី​មួយៗ​ត្រូវ​ប្រើពេល ១០​ខែ ទើប​គូរ​រួច ហេតុនេះ​តម្លៃ​របស់​វា​ក៏​ថ្លៃ​គួរសម​គឺ​ប្រមាណ ៨.០០០​ផោន​អង់គ្លេស ។​

​រូប​ខ្លះ​ពេល​យក​ដេញថ្លៃ បាន​ដល់​ទៅ ១០០.០០០​ផោន​ឯណោះ ។​

​គាត់​ថា “​ពេល​គូរ​អារម្មណ៍​របស់​គាត់ “​រលាយ​” ចូល​ធម្មជាតិ​ជុំវិញ ។ ហើយ​គាត់​ចូលចិត្ត​គូររូប​តូចៗ ហើយ​រៀង​រាល់​ពេល​គេ​សួរ​ថា វា​ជា​រូបថត​ឬ​? ។ ពេលនោះ​ខ្ញុំ​សប្បាយ​ណាស់ ។​

​គាត់​សង្ឃឹមថា​នឹង​បាន​ដាក់​តាំងពិព័រណ៍​គំនូរ​នៅ​សារៈមន្ទីរ​ធំ​ណាមួយ​របស់​ពិភពលោក ។​

​វិចិត្រករ​កូរ៉េខាងត្បូង​រូប​នេះ​បញ្ចប់​ការសិក្សា​ផ្នែក​គំនូរ​នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​កូរ៉េខាងត្បូង នា​ឆ្នាំ ១៩៩៧ ហើយ​បច្ចុប្បន្ន​លោក​រស់​នៅ​បូរី​ញូវយ៉ក អាមេរិក ៕ ចន្ទ្រា​

spot_img
×