Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អរគុណ​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​ផ្សព្វផ្សាយ អំពី​កម្ពុជា ទៅកាន់​ពិភពលោក ក្នុង​ផ្លូវ​វិជ្ជមាន​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់​អ្នកព័ត៌មាន​កម្ពុជា រួម​គ្នា​ផ្សាព្វផ្សាយ​ព័ត៌មាន​ពិត ព័ត៌មាន​វិជ្ជមាន​របស់​កម្ពុជា ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទេសចរ និង​អ្នកវិនិយោគ​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ​មួយ​ថ្ងៃ​មុន​ជួប​អ្នកព័ត៌មាន ជិត​៥០០០​នាក់​នៅ​ល្ងាច​ថ្ងៃទី​១១ មករា​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​ទី ១១ មករា នេះ ខ្ញុំ​នឹង​ជួប​បងប្អូន និង​ក្មួយៗ​អ្នកកាសែត នៅក្នុង​កម្មវិធី​បាយ​សាមគ្គី​នៅ​កោះ​ពេជ្យ​។ ពិត​ប្រាកដ​ណាស់ ការរីក​ចម្រើ​របស់របស់​ប្រទេសជាតិ គឺ​មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​បង​ប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​។​

​យើង​បាន​បាត់បង់​ឱកាស កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​សង្គ្រាម​។ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រា​ក គឺ​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគគិនប​រទេស​។​

ខ្ញុំ​សូម​អរគុណ​បងប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួម​ទាំង​បណ្តាញ​ព័ត៌មាន​អន​ឡា​ញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ អំពី​កម្ពុជា​ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។ នៅក្នុង​ឆ្នាំ​សកល​ថ្មី ២០១៩ នេះ ខ្ញុំ និង​ភរិយា សូម​ជូនពរ​ដល់​បង​ប្អូន និង​កូនក្មួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទូទាំង​ប្រទេស​ទទួលបាន​ជោគជ័យ ក្នុង​ភា​កិច្ចការងារ និង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩​ស្អែក​នេះ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​របាយ​សាមគ្គី​ជាមួយ​អ្នកព័ត៌មាន​កម្ពុជា​ជា​លើក​ទី​៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា ជំនួប​រវាង​សម្តេច​តេជោ និង​អ្នក​ព័ត៌មាន​នៅ​ឆ្នាំនេះ មាន​អ្នកព័ត៌មាន ៤.៦០០​នាក់​ហើយ បាន​ចុះបញ្ជី​សុំ​កាត​ចូលរួម​។ ចំនួន​នេះ​អាច​មាន​ការកើនឡើង ព្រោះ​នៅ​មាន​អ្នកព័ត៌មាន​មួយចំនួនទៀត កំពុង​ធ្វើ​ការស្នើសុំ​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ចំនួន​ដែល​ក្រសួង​កំណត់​នោះ គឺ​ក្នុង​រង្វង់​ត្រឹម ៥.០០០​នាក់ ដោយហេតុ​ថា​ទីតាំង​ប្រារព្ធ​ពិធី​អាចដាក់​អ្នក​ចូលរួមបាន​ត្រឹម ៥.០០០​នាក់​ប៉ុណ្ណោះ​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូបនេះ បានឲ្យ​ដឹង​ផងដែរ​ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​សំណើ​មួយ​ដាក់​ទៅ​ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​អ្នកព័ត៌មាន បាន​បញ្ចេញ​មតិយោបល់ ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេជោ​ផងដែរ​។ ប៉ុន្តែ​សំណើ​របស់​លោក​រដ្ឋមន្ដ្រី រហូតមកដល់​ពេលនេះ មិនទាន់​ទទួលបាន​ការឆ្លើយតប ពី​ខាង​ខុទ្ទកាល័យ​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅឡើយ​។​

​លោក ផុស សុវណ្ណ បាន​អះអាង​ថា បើ​មាន​ការអនុញ្ញាត ពី​សម្តេច​តេជោ នឹង​រៀបចំ​តំណាង​អ្នកព័ត៌មាន ២ ឬ​៣​នាក់​ឲ្យ​ឡើង​សម្តែង​មតិយោបល់​។​

​លោក ផុស សុវណ្ណ បាន​មើលឃើញ​ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកព័ត៌មាន ជា​ការបើកចំហរ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ និង​កែលម្អ​មួយចំនួន ពី​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ផ្ទាល់​តែម្ដង​៕ ដោយ​ ៖ ​កូឡាប​

spot_img
×