Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ដើម​ទ្រូ​ង ៥​ហត្ថ ៖ សុខចិត្ត​សាក់ “​តារាង​ត្រួតពិនិត្យ​” លើ​ទ្រូង ដើម្បី​ភរិយា​ព្រម​ទុក​ឱកាស​កែខ្លួន​ជា​លើក​…​ចុងក្រោយ​

spot_img

Jose L.Torres នៅ Houston រដ្ឋ Texas បាន​សុខចិត្ត​សាក់ “​តារាង​ត្រួតពិនិត្យ​” លើ​ដើមទ្រូង​មាន​ខ្លឹមសារ​ថា ៖ “​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​សា​ក់នៅ​ថ្ងៃទី ២/១/២០១៩ ដើម្បី​ប្រឹង​ស្តារ​ទំនុកចិត្ត​ជា​មួយ​ភរិយា​ឡើងិ​វ​ញ ព្រោះ​នាង​បាន​ឈឺចាប់ ទ្រាំទ្រ ចំពោះ​រឿង​ដែល​ខ្ញុំ​បង្ក​ឡើង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​នាង ។ ខ្ញុំ​ជា​មនុស្ស​និយាយ​កុហក រញ៉េរញ៉ៃ មិន​ស្មោះត្រង់ ហើយ​មិន​ចេះ​គោរព​ភរិយា​ខ្លួន​…” ។​

​បុរស​នេះ​សាក់​តារាង​ត្រួតពិនិត្យ ជាប់​ជា​អមតៈ​លើ​ទ្រូង​ខ្លួន ។​

Cameron ដែលជា​អ្នក​សាក់​ឲ្យ Jorge ឲ្យដឹងថា មុន​ពេល​សាក់​អក្សរ​ទាំងនេះ លោក​បាន​សួរ​ច្បាស់​ហើយ​ទូន្មាន​ឲ្យ Jorge ពិចារណា​ឡើងវិញ ។ ចម្លើយ​តែ​១​គត់​ពី Jorge គឺ​គាត់​បាន​បង្ក​រឿងរ៉ាវ​ច្រើន ហើយ​ចង់​បញ្ជាក់​ពី​ឆន្ទះ​កែប្រែ​របស់ខ្លួន ។​

​ពេល​ឃើញ​រូបភាព​នេះ​មនុស្ស​ម្នាក់​មាន​មតិ​ថា ៖ “​ប្រពន្ធ​របស់​គាត់​នឹង​មិន​ហ៊ាន​យក​វា​ទៅ​អួត​ប្រាប់​គេ​ទេ ពុំនោះសោត នាង​នឹងរង​ការអៀនខ្មាស់​ចំពោះ​រឿងរ៉ាវ​ដែល​ខ្លួន​សុខចិត្ត​ទ្រាំទ្រ ព្រោះ​វា​មាន​ទំហំ​ធំ​ជាង​ចំពោះ​ការទទួល​បាន​ប្តី​គំ​រិះ​ម្នាក់​ដែល​នៅ​ចេះ​កែខ្លួន ។​

​មតិ​មួយ​ទៀត​សរសេរ ៖ ខ្ញុំ​គិតថា ប្រសិន​ពួកគេ​មាន​ពេល​ដើរ​សប្បាយ​នឹង​គ្នា​នៅ​មាត់សមុទ្រ ឬ​អាង​ហែល​ទឹក​សាធារណៈ​ពិត​ជា​ល្អ​!

​មតិ​ចាក់​ដោត​ទី​៣​គឺ ៖ “​ប្រពន្ធ​ទី​២ របស់​គាត់​នឹង​ចូលចិត្ត​រឿង​បែប​នេះ​ណាស់ៗ​” ៕

​ចុះ​ប្រិយមិត្ត​វិញ​!?

​ចន្ទ្រា​

spot_img
×