Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោយន្ត​ដាច់​កាឡេ ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណោទ​នា​ស្រុក​ព្រះនេត្រព្រះ ស្លាប់​ម្នាក់ របួស​៣​នាក់​

spot_img

​បន្ទាយមានជ័យ ៖ គោយន្ត​ដាច់​កាឡេ​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណោទ​នា​ស្រុក​ព្រះនេត្រព្រះ ស្លាប់​ម្នាក់ របួស​៣​នាក់​។​

​ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែធ្នូ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​បង្គោល​ខ្សែភ្លើង​លេខ 0265-0266 ស្ថិតនៅ​ភូមិ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​ចរាច​រ​ណ័​ស្រុក​ព្រះនេត្រព្រះ​អោយដឹងថា​: គ្រោះថ្នាក់​នោះ​បង្ក​អោយ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​៣​នាក់​រងរបួស​ធ្ងន់ ស្រាល ត្រូវ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​។​

​សមត្ថកិច្ច​បន្តថា ៖ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ដោយសារ​គោយន្ត​កែច្នៃ​ដាច់​កាឡេ ក្រឡាប់ នៅត្រង់​ផ្លូវ​ជម្រាល​ចំណោទភ្នំ​ជញ្ជាំង​៕ ដោយ ៖ បន្ទាយ

spot_img
×