Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកសារព័ត៌មាន ៣៨​រូប អំពាវនាវ​ជា​ថ្មី ដល់​តុលាការ ទម្លាក់​ការចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​នាក់​

spot_img

​ភ្នំពេញ ​៖ អ្នកសារព័ត៌មាន ចំនួន​៣៨​រូប មក​ពី​ស្ថាប័ន​ផ្សេងគ្នា បានរួម​គ្នា​ចេញ​លិខិត​ចំហ​មួយច្បាប់ ដោយ​បាន​អំពាវនាវ​ជាថ្មី​​ដល់​តុលាការ គ្រប់​លំដាប់ថ្នាក់ ឲ្យ​បញ្ចប់​ការដាក់ឲ្យ​ស្ថិតនៅក្រោម ការតាមដាន​របស់​តុលាការ លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន​។ ការអំពាវនាវ​នេះ ធ្វើ​ឡើង​មុន​មួយថ្ងៃ ដែល​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស​​នឹង​ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃស្អែក​ទី​១១​មករា នៅ​កោះ​ពេជ្រ​។​

​យោង​តាមផេក​ហ្វេស​ប៊ុក​ឈ្មោះ ដោះលែង​អ្នកកាសែត នៅ​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៩ បានឲ្យដឹងថា “​យើងខ្ញុំ​ជា​អ្នសារព័ត៌មាន ដែល​​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា សូម​អំពាវនាវ​ជា​ថ្មី ដល់​តុលាការ​គ្រប់​លំដាប់ថ្នាក់ បញ្ចប់​ការដាក់ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​​របស់​តុលាការ​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ព្រមទាំង​ទម្លាក់ចោល​ទាំងស្រុង​​នូវ​ការ​ចោទប្រកាន់​លើ​ពួកគេ​”​។​

​ជាមួយគ្នា​នោះ​ដែរ អ្នកកាសែត​ម្នាក់​គឺ​កញ្ញា កាន់ វិច្ឆិកា ដែល​កំពុង​បម្រើ​ការងារ​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) នៅ​ថ្ងៃ​ទី​នេះ​​បាន​សរសេរ​លើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា “​អ្នកសារព័ត៌មាន គ្រាន់តែ​រាយការណ៍​ព័ត៌មាន ឲ្យ​អ្នក​បាន​ដឹង​ប៉ុណ្ណោះ បើ​អ្នក​ចង់​ដឹង​​ឬ​មិន​ចង់ដឹង គឺជា​រឿង​របស់​អ្នក តែ​ការចោទប្រកាន់ ឬ​ការ​ធ្វើទុក្ខបុកម្នេញ លើ​អ្នកសារព័ត៌មាន មិនមែន​ជា​ការឆ្លើយតប​ល្អប្រសើរ​ទេ​។​​ល្មម​ដល់​ពេល​ទម្លាក់ បទ​ចោទ លើ​ពួក​គាត់​ហើយ សម្តេច​ក៏​កំពុង​បើក ឲ្យ​អាស៊ីសេរី មាន​ការិយាល័យ​វិញ​ដែរ អញ្ចឹង​គ្មាន​ហេតុផល​អី​​ដែល​ត្រូវ​បន្ត​ចោទប្រកាន់​ពួកគាត់​ទេ​”​។​

​ចំណែក​លោក ជា ធីរិទ្ធ​ ​ជា​អ្នកសារព័ត៌មាន​ប្រចាំ​ទូរទស្សន៍ Nice TV ក៏​បាន​សរសេរ​ក្នុង​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ក្នុង​ថ្ងៃនេះ​ដែរ​ថា​ “​ពួក​គាត់​ចេញ​ពី​គុក​មែន តែ​ពិបាក​រក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត និង គ្រួសារ ព្រោះ​ស្ថិតនៅ​ក្រោម​ការតាមដាន​របស់​តុលាការ​។​ សង្ឃឹមថា បង​ទាំងពីរ ដែល​ជា​អតីត​អ្នកកាសែត នឹង​ទទួលបាន​សេរីភាព ពេញលេញ​នៅពេល​ខាងមុខ​”​។​

​សូមបញ្ជាក់​ថា បើ​យោង​តាម​អង្គការ​អាដហុក (ADHOC-Cambodia) បាន​ផ្សាយ​ថា នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២១ ​ខែ​សីហា​ឆ្នាំ​២០១៨ លោក យាង សុធារិន និង​លោក អ៊ួ​ន ឈិន អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ។ អ្នក​ទាំង​២ ​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ ពេជ្រ វិជ្ជា​ធរ ចេញ​ដីកា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​និង​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​។ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​អស់​រយៈពេល ៩​ខែ ៧​ថ្ងៃ​ ​ដោយ​ចោទ​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស នៅ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​នាំឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​៕​ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×