Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើ​សម្តី​មិន​ពិចារណា ពាក្យ​ច​ចាម​អារាម​គ្មាន​មូលដ្ឋាន​ពេល​ខ្លះ​បែរជា​ជួយ​ប្តូរ​និស្ស័យ​…​មនុស្ស​ម្នាក់​ទៅ​វិញ​ដែរ​តើ​!

spot_img

​នេះ​ជា​រឿង​ពិត​កើត​នៅ​ខេត្ត​ដាក់​ឡាក់ ប្រទេស​វៀតណាម (​ជាប់​ព្រំដែន​ខេត្ត​មណ្ឌលគិរី​) ។​

​ស្ត្រី​ចំណាស់​ម្នាក់ បាន​ត្រូវ​អ្នកស្រុក​ឲ្យ​រហស្សនាម​ថា “​ស៊ីសាច់​មនុស្ស​ទាំង​រស់​” ។ អម​ជាមួយ​នោះ​គឺ​រឿងរ៉ាវ ជាច្រើន ដែល​គេ “​ត្បាញ​” ប្រកបដោយ “​ទល្ហីករណ៍​” គួរឲ្យខ្លាច​… ។​

​គេច​ចាម​អារាម​រហូត​ថា ស្រី​ចំណាស់​នេះ អាច​ដើរ​ទម្លុះ​ជញ្ជាំង​ស៊ី​សាច់មនុស្ស ហើយ​ពេល​យប់​ក្លាយ​ជា​ខ្មោច​បិសាច​មក​យក​ព្រលឹង​ក្មេងៗ ។​

​ពួក​ទាំងនោះ​នៅ​បាន​សង្កត់ធ្ងន់ថា ៖ យាយ​នេះ​ស៊ីសាច់​ចៅ​របស់​គាត់​អស់​…២​នាក់​ហើយ ។ ប៉ុន្តែ​ការពិត​ក្រោយ​ស៊ើបអង្កេត​មក ទាំងនោះ​ជា​ពាក្យពេចន៍​ច​ចាម​អារាម ដ៏​ស្មោកគ្រោក ។ អ្វីៗ​ព្រោះ​តែ​គាត់​ក្រីក្រ ដេក​តាម​ចិញ្ចើមថ្នល់ ដើរ​កកាយ​សំរាម រក​របស់​អេតចាយ​ប៉ុណ្ណោះ ។​

​គាត់​តែង​ត្រូវ​គេ​បណ្តេញចេញ​ឆ្ងាយ​ពី​លំនៅដ្ឋាន​របស់​ពួកគេ ជួនកាល​ថែមទាំង​ត្រូវ​គេ​វាយដំ​ជាំ​មុខមាត់​…​។​ល​។​

…​ចុង​ក្រោយ​អ្វីៗ​ក្លាយ​ជា​ភ័ព្វសំណាង​ទៅវិញ គ្រា​គាត់​ត្រូវបាន​ក្រុម​យុវជន​ជឿនលឿន​មួយ ពេល​ដឹង​រឿង​នេះ​ក៏​ចុះមក​ជួយ​យក​អាសារ​គាត់ ជួយ​គាត់​ឲ្យមាន​ជីវភាព​…​ធូរធារ​ឡើង​វិញ ។​

​គិត​ទៅ​ធ្វើ​ល្អ​បានល្អ ។ ការពិត​មាន​តែ​មួយ​! សំណាងល្អ ដែល​គាត់​មិន​ទាន់​ត្រូវ​ពួក​នោះ​ចោទ​ថា​អាប ធ្មប់ ហើយ​បើ​បែប​នេះ​ជីវិត​របស់​គាត់ ពិតជា​ពិបាក​រក្សា​ក្នុង​សង្គម​តូច​មួយ​ដែល​ខ្វះ​ចំណេះដឹង ហើយ​ងប់​នឹង​ជំងឺ​អ​រូបិយ៍ ៕

spot_img
×