Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឃាត់ខ្លួន​មន្ត្រីនគរបាល​៦​រូបនោះ គឺជា​ការយល់ច្រឡំ​

spot_img

ភ្នំពេញ​ ៖ មន្ត្រីនគរបាល​យ៉ាងហោច​៦​រូប ក្នុងនោះ​រួមមាន​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ម្នាក់ផ​ង​ដែរ ក្នុង​អង្គភាព​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ បាន​រង​ការចាប់ខ្លួន​នៅ​ថ្ងៃ​នេះ​ប៉ុន្តែ​បាន​ដោះលែង​វិញ​ភ្លាម​ក្រោយ​ការសាកសួរ​ហេតុផល​រួចមក​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ចំណុច​មុខ​ឃ្លាំង​បារី​មួយ នៅតាម​ផ្លូវ​ហាណូយ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ នេះ​បើ​តាម​ការផ្សាយ​របស់​វេបសាយ​អគ្គស្នងការ​នគរបាលជាតិ​។​

ការចាប់ខ្លួន​មន្ត្រីនគរបាល​ទាំង​៦​រូប បាន​ប្រព្រឹត្តទៅ​ក្នុង​រង្វង់​ដែលមាន​សេចក្តីរាយការណ៍​កន្លងមក អំពី​មនុស្ស​ក្លែង ឯកសណ្ឋាន​បន្លំ​ធ្វើ​កងកម្លាំង​នគរបាល ចុះ​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ជាច្រើន​ដែលនាំអោយ​មាន​ការយល់​ច្រឡំ មក​លើ​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​។ វត្តមាន​មន្ត្រីនគរបាល​ទាំង​៦​រូប នៅ​កន្លែងកើតហេតុ​នោះ ត្រូវ​គេ​រាយការណ៍​ថា គឺ​ដើម្បី​បំពេញការងារ ប៉ុន្តែ​ការចុះ​បំពេញ​បេសកកម្ម​ការងា​រ​នោះ មិន​បាន​សហការ​ជាមួយ សមត្ថកិច្ច​មូលដ្ឋាន​ដែល​ជាប់​ពាក់ព័ន្ធ​នោះឡើយ​។ មន្ត្រីនគរបាល​ទាំង​៦​រូប បាន​រង​ការឃាត់ខ្លួន​នៅវេលា​ម៉ោង ប្រមាណ​១២​កន្លះ​ថ្ងៃ​ត្រង់​ថ្ងៃទី ១០​មករា​នេះ ដោយ​កម្លាំង​នគរបាល​តម្រួត​បទបញ្ជា​។​

លោក​ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​នោះ​គឺជា​ការយល់ច្រឡំ​ដោយ​មុន​ហេតុការណ៍​នោះ ខាង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានទទួល​សេចក្តីរាយការណ៍​អំពី​ករណី​មាន​រថយន្ត​ដឹក​បារី​ក្លែងក្លាយ ចូល​ក្នុង​ឃ្លាំង ប៉ុន្តែ​ពេល​កម្លាំង​ចុះ​ធ្វើការ ក៏​ជួប​នឹង​ហេតុការណ៍​នេះ​តែម្តង​។ មន្ត្រី​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​និយាយថា ខាង​ម្ចាស់​ក្រុមហ៊ុន​បារី មិន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​បាន​រាយការណ៍​ទៅលើ​បណ្តាល​អោយ​មាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​ឃាត់​កម្លាំង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​នេះ​។​

អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​នគរបាល​ជាតិ​ថា ក្រោយ​ការសាកសួរ​ដឹង​លំនាំ​សាច់រឿង​នោះមក មន្ត្រីនគរបាល​ទាំង​៦​រួប ត្រូវបាន​អនុញ្ញាត​អោយ​វិលត្រឡប់​ទៅ​កន្លែង​អង្គភាព​របស់​ពួក​គេ​វិញ ៕​ ​ដោយ ​៖ ​រចនា​

 

spot_img
×