Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹក​ចំ​ស្រា​កាច ចៅ​សង្កាត់​ទៅ​សួរនាំ​រឿង​ស្រវឹង​ជេរ​គេ​ជេរ​ឯង​ មាន​អី​វាយ​ចៅសង្កាត់​ឡើង​ទ្រោម​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោក ញឹម សាំ ចៅសង្កាត់​ចេក ក្រុង​ស្វាយរៀង​ត្រូវបាន​ជន​ស្រវឹងស្រា​វាយ​បណ្តាលអោយ​រងរបួស​ខ​ណៈដែល​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជន​ស្រវឹង​អុកឡុក​អ្នកភូមិ​ហើយ​ចៅសង្កាត់​ចុះ​ទៅ​សួរនាំ​ក៏​ត្រូវ​ជន​ប្រមឹក​វាយ​ឡើងខ្លួន​ទ្រោម​តែម្តង​។​

​ដែល​ករណី​បង្ក​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ​២០១៩ ស្ថិតក្នុង ភូមិ ទ​ទា សង្កាត់ ចេក ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។​

​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ មាន ករណី​ហឹង្សា​ដោយ​ចេតនា ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ ខ្វិន​ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​កម្មករសំណង់​រស់នៅ​ភូមិ ទ​ទា សង្កាត់ ចេក ក្រុង​ស្វាយរៀង​បានធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅ​លើ​ជនរងគ្រោះ​ដែល​ជា​ចៅសង្កាត់​មាន ឈ្មោះ ញឹម សាំ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ​មុខរបរ​ចៅសង្កាត់​ចេក​មាន​ទីលំនៅ​ភូមិ ទ​ទា សង្កាត់ ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បណ្តាលអោយ​រងរបួស​គ្រិច ក ដៃ ខាងស្តាំ​និង​ស្នាម​ឆូត​កករ​របួស​ស្រាល​ហើយ​បច្ចុប្បន្ន​បាន​នៅ​សំរាក​ព្យាបា ល​មុខរបួស​នៅផ្ទះ​របស់​ខ្លួន ។

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖​ដោយ​មូលហេតុ​នោះ​គឺ​មុនដំបូង ជនសង្ស័យ​បាន​ផឹកស្រា​ឡើង​ស្រវឹង​ស្រែក​គំរាម​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​ទៅប្តឹង​ចៅសង្កាត់​លុះដល់​ពេល​ចៅសង្កាត់​មក​ដល់ក៍​សួរ​នាំ​ជនសង្ស័យ​សួរ​មិនទាន់​ចប់​ផង​ជនសង្ស័យ​ក៍​ស្ទុះ​មក​វាយ​ចៅសង្កាត់​តែម្តងទៅ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល​ហៅ ខ្វិន កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×