Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យចូល​រួម​បោះឆ្នោត​ជូន​លោក​ស្រី កែ ឡេង សម្រាប់​ពាន ពានរង្វាន់​កីឡាការិនី​ឆ្នើម​ពិភពលោក ប្រចាំឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​ ​៖ ក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម​បោះឆ្នោត​ជូន​លោកស្រី កែ ឡេង សម្រាប់ ពានរង្វាន់​កីឡាការិនី​ឆ្នើម​ពិភពលោក ប្រចាំឆ្នាំ​២០១៨​។ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​អន្តរជាតិ បាន​សម្រេច​ជ្រើសរើស​អ្នកស្រី កែ ឡេង កីឡាការិនី​កម្ពុជា ឲ្យ​តំណាង​សហព័ន្ធ​កីឡា​ប៊ូ​ល និង​ប៉េតង់​អន្តរជាតិ ដើម្បី​ចូលរួម ការប្រកួត​ដណ្តើម​ពានរង្វាន់​កីឡាការិនី​ឆ្នើម​ពិភពលោក ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំ​ឡើយ​ដោយ​សមាគម​អន្តរជាតិ​កីឡា​ពិភពលោក ដោយសារ​អ្នកស្រី​ធ្លាប់​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន​៣​ដង​ជាប់​គ្នា លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។​

​ក្នុង​ឆ្នាំ​២០១៨ បេក្ខជន​ចូលរួម​ចំនួន​២៥​នាក់ មក​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ​ផ្សេងៗ​គ្នា ដែល​ជា​កីឡា​មិនមែន​កម្មវិធី​អូឡាំពិក​។ ក្នុង​ការប្រកួត​ជុំ​ទី​១ បេក្ខជន​នឹង​ត្រូវ​ជម្រុះ​១៥​នាក់ ទុក​តែ​១០​នាក់ ដើម្បី​បន្ត​ទៅ​ជុំ​បន្ទាប់​។ ការ​ជម្រុះ​នេះ នឹង​កំណត់​តាម​លំដាប់​ចំនួន​អ្នកបោះឆ្នោត​គាំទ្រ​បេក្ខភាព​នី​មួយៗ តាម​អន​ឡា​ញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ដើម្បី​គាំទ្រ​បេក្ខភាព​លោក​ស្រី កែ ឡេង ឲ្យ​ឆ្លង​ផុត​ការ​ជម្រុះ​ជុំ​ទី​១ ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់ កីឡាការិនី​ឆ្នើម​ពិភពលោក ប្រចាំឆ្នាំ​២០១៨ សូម​ចូល​តាម​តំណរ​ភ្ជាប់​ដូចតទៅ​៖ ទី​១. ចូល​ទៅ​កាន់​៖ http://www.theworldgames.org , ទី​២. ចុច​លើ​ពាក្យ picture “Athelete of the year 2018” និង​ទី​៣. ចុច Vote លើ​រូប​អ្នកស្រី កែ ឡេង រួច​ចុច​លើ​ពាក្យ registration ជា​ការ​ស្រេច​។​

​ការបោះ​ឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់ថ្ងៃ​។ ផុតកំណត់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ដែល​ជា​ជុំ​ទី​១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែល​ជា​ជុំ​បញ្ចប់​។​

​សូម​ជំរាប​ថា សមាគម​កីឡា​អន្តរជាតិ (IWGA) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វីស បាន​រៀបចំ​ការបោះឆ្នោត​តាម Online សម្រាប់​ពានរង្វាន់ នារី​ប៉េតង់​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​២០១៨​។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបាន​ជ្រើសតាំង​ជាបេ​ក្ខ​នារី តំណាង​ប្រទេស​កម្ពុជា ត្រូវ​ប្រជែង​យកពាន​នេះ ជាមួយ​បេក្ខភាព​អត្ត​ពលិក​នានា ជុំវិញ​ពិភពលោក​ជាច្រើន​នាក់​។​

​កម្មវិធី​បាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់ តាមរយៈ​ការ​ចុច Vote លើ​ឈ្មោះ​អត្ត​ព​លិក ហើយ​បំពេញ​ឈ្មោះ និង E-mail ផង​ដែរ​ទើប​អាច​បោះឆ្នោត​បាន​។ នេះ​ជា​ឱកាស​មួយ ដែល​មហា​គ្រួសារ​ខ្មែរ ត្រូវ​រួបរួម​គ្នា​ដើម្បី​បោះឆ្នោត ឲ្យ​លោកស្រី កែ ឡេង យក​មហា​កិត្តិយស​ជូន​ជាតិ​ជា​បន្តបន្ទាប់​ទៀត​។​

​លោកស្រី កែ ឡេង គឺជា​វីរ​កីឡាការិនី​កម្ពុជា​តែ​១​រូប​គត់ ដែល​បាន​ឈ្នះ​មេដាយមាស​ពិភពលោក នៃ​ការប្រកួត​ប៉េតង់ ចំនួន​៤​លើក​មក​ហើយ​គឺ​៖ ឆ្នាំ​២០១៣ នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ​, ឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន និង​ឆ្នាំ​២០១៨ នៅ​ប្រទេស​បារាំង​ម្តងទៀត​។ គិត​មកដល់​ឆ្នាំ​២០១៨​នេះ លោកស្រី​ឈ្នះ​មេដាយ​ចំនួន​៥៥ ខណៈ​មេដាយមាស​២១ មេដាយ​សំរឹទ្ធ​១៧ និង​មេដាយប្រាក់​១៧​ផងដែរ​។​

​ចំណែក​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាស​សូម​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង ឆ្លង​ផុត​ការ​ជម្រុះ​ជុំ​ទី​១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​កីឡាការិនី​ឆ្នើម ពិភពលោក ប្រចាំឆ្នាំ​២០១៨ ។ ១.​សូម​ចូល​ទៅ​កាន់ ៖ http://bit.ly/2QzVpD9 ។ ២.​ចុច Vote លើ​រូប​អ្នកស្រី កែ ឡេង រួច​ចុច​លើ registration ជា​ការ​ស្រេច​។ បញ្ជាក់ ៖​ការបោះ​ឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់ថ្ងៃ​។ ផុតកំណត់ ៖ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ (​ជុំ​ទី​១) និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩(​បញ្ចប់​ជុំ​)​។​

​ព័ត៌មាន​លម្អិត​អំពី​របៀប​បោះឆ្នោត​គាំទ្រ​នេះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ដោយ​ ៖​ បញ្ញា​ស័ក្តិ​  

spot_img
×