Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ​កំណត់​យក បឹង​លំ​កុដ នៅ​ខេត្ត​រតនគិរី​ធ្វើជា តំបន់ការពារទេសភាព​

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​ស្តីពី ការបង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុដ ដែល​មាន​ទំហំ​ផ្ទៃដី ១១០,៩១ ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​លោក​នេត្រ ភក្ត្រា​រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ ២០១៩ នេះ​ថា បឹង​លំ​កុដ​ជា​បឹង​ធម្មជាតិ​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​ព្រៃឈើ សត្វព្រៃ និង​ទេសភាព​ល្អ​ស្អាត និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូរបែប​ផ្សេងទៀត ហើយ​បច្ចុប្បន្ន​នេះ បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​នៅ​ទីនោះ ហេតុដូច្នេះ​ហើយ​បានជា​ក្រសួង​បរិស្ថាន ស្នើសុំ​ដាក់​បឹង​លំ​កុដ​នេះ ជា​តំបន់ការពារទេសភាព​។​

​ការដាក់​បឹង​លំ​កុដ​នេះ ជា​តំបន់ការពារទេសភាព នឹង​ជួយ​ការពារ​តំបន់​នេះ ពី​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច និង​អាច​ការពារ​បាន​នូវ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នេះ និង​ផ្តល់​ផលប្រយោជន៍ ផ្នែក​អេកូ​ទេសចរណ៍​ដល់​ប្រជា​សហគមន៍ នៅ​ជុំវិញ​តំបន់​នោះ​។ ក្រសួង នឹង​ធ្វើ​ការបោះបង្គោល កំណត់​ព្រំ​ឱ្យបាន​ច្បាស់លាស់ ព្រមទាំង​រៀបចំ​ផែនការ​ការពារ និង​អភិរក្ស​តំបន់​បឹង​លំ​កុដ​នេះ ដោយ​ក្នុង​នោះ​មាន​មន្ត្រី​ឧទ្យានុ​រ​ក្ស​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​នៅក្នុង​តំន​ន់​នោះ​។ ក្រសួង​ក៏​ពង្រឹង​ពី​តួនាទី​របស់​សហគមន៍ ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​បឹង​លំ​កុដ​នេះ ជា​ប្រយោជន៍​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែងថា​អនុក្រឹត្យ​ដាក់​បឹង​លំ​កុដ​ជា​តំបន់ការពារទេសភា​ព​នេះមាន គោលបំណង ទី​១៖ ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សា​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ទី​២៖ ថែរក្សា​ការពារ​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ ទី​៣៖ ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ទី​៤៖ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រះ​ម​ចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ជាដើម​។​

​បើ​តាម​រដ្ឋលេខាធិការ​ក​ករសួង​បរិស្ថាន​រូ​ប​នេះ បច្ចុប្បន្ន​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ជិត ៦០​កន្លែង​មាន​ផ្ទៃដី​ទំហំ ៧, ៥ លាន​ហិកតា ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​បរិស្ថាន​បាន​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅទៀត​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​៖

spot_img
×