Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលទាហាន​រុស្ស៊ី រារាំង​ពុំ​ឲ្យ​ប្រធានាធិបតី​ស៊ី​រី ដើរ​កៀក​ប្រធានាធិបតី​រុស្សី ពូ​ទីន​

spot_img

ខ្សែ​វីដេអូ​មួយ បាន​បែកធ្លាយ និង​ត្រូវ​ផ្សាយ​ព្រោងព្រាត​ពី​ខណៈពេលដែល​ប្រធានាធិបតី​ស៊ី​រី Bashar-al Assad ត្រូវ​ទាហាន​រុស្ស៊ី​រារាំង​ពេល​លោក​បោះជំហាន​សំដៅ​រក​លោកពូ​ទីន នៅ​មូលដ្ឋាន​យោធា​អាកាស Hemeimeem​។​

​ក្រោយមក​ទើប​ឃើញ​រូបភាព​មេដឹកនាំ​រុស្ស៊ី​-​ស៊ី​រី ចាប់ដៃ​គ្នា​យ៉ាង​ស្និទ្ធស្នាល​។​

​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​ក្នុង​ដំណើរ​ទស្សនកិច្ច ពុំ​ជូនដំណឹង​ទុកជា​មុន​របស់​លោក​ពូ​ទីន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Hemeimeen ព្រឹក​ថ្ងៃ​ទី​១១/១២ ។​

​ប្រហែលជា​ដោយសារ​ដំណើរ​ទស្សនកិច្ច​កងទ័ព​រុស្ស៊ី​របស់​លោក​ពូ​ទីន ប្រថុចញ៉ុច​ពេក ហើយ​លោក Assad ទើប​ដឹង រួច​ប្រញាប់​ទៅ​សម្តែង​ការគួរសម​ជាមួយ​មេដឹកនាំ​មហាអំណាច​មួយ​នេះ ទើប​នាយទាហាន​រុស្ស៊ី​ម្នាក់ បាន​ប្រើ​ដៃ​រារាំង​ដំណើរ​របស់​លោក​។ លោក Assad ពិតជា​ស្រឡាំងកាំង​នឹកស្មានថា ទាហាន​រូបនេះ ចង់​ចាប់​ដៃ​លោក​។​

​វា​ជា​ខណៈពេល​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី ចេញ​បញ្ជា​ឲ្យ​ដក​កងទ័ព​មួយផ្នែកធំ​ចេញពី​ស៊ី​រី ព្រោះថា យុទ្ធនាការ​ប្រឆាំង​ភេរ​វករ​បានសម្រេច​ជោគជ័យ​ហើយ​៕ សូ​យ​ន​

spot_img
×