Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោង​គ្រឿងញៀន​ម្នាក់ ត្រូវ ជាប់ពន្ធនាគារ​១៥​ឆ្នាំ និង​បក្ខពួក​៥​នាក់ ម្នាក់ៗ​ជាប់គុក​៣​ឆ្នាំ​

spot_img

​ខេត្ត​កណ្តាល ​៖ សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​ ​បាន​ប្រកាស​សាលក្រម ក្រុម​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ចំនួន​៦​នាក់ ក្នុងនោះ​ត្រូវ​ផ្តន្ទាទោស​មេខ្លោង​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​បក្ខពួក​៥​នាក់​ទៀត ដោយ​ម្នាក់ៗ ជាប់គុក​រយៈពេល​៣​ឆ្នាំ​។​

​មេខ្លោង​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឈ្នោះ ហុង រត្ថា ហៅ​ឌី​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ចំណែក​ជនជាប់ចោទ​ប្រាំ​នាក់​ទៀត ទី​១-​ឈ្មោះ ស្រេង សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​២-​ឈ្មោះ ឡុង គីម​ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ សុបិន រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ទី​៤-​ឈ្មោះ ព្រីង ភឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ទី​៥-​ឈ្មោះ អៀ អ៊ីលិង ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។​

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្អាង និង​ជំនាញ​ខេត្ត​កណ្តាល បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន ១៧​កញ្ចប់ (​តូច​១៥ មធ្យម​២) ទូរ​សព្ទ័ ចំនួន ២​គ្រឿង​ម៉ូតូ ចំនួន ១​គ្រឿង កាំភ្លើង​កែច្នៃ ចំនួន​១​ដើម សម្ភារៈប្រើប្រាស់ និង វេច​ខ្ចប់​មួយចំនួនទៀត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×