Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គេហទំព័រ​អាសអាភាស​មួយ​នៅ​កូរ៉េខាងត្បូង ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ៤​ឆ្នាំ​

spot_img

សហ​ស្ថាបនិក​របស់​វេបសាយ​អាសអាភាសដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​​ក្នុង​ទីក្រុង​សេ​អ៊ូ​ល កាត់ទោស​ឲ្យ​ជាប់ព​ន្ធ​ធនា​ការ​រយៈពេល ៤​ឆ្នាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ស្ត្រី​ជា​សហ​ស្ថាបនិក​របស់​វេបសាយ Soranet នោះ​មានឈ្មោះ​ថា Song​។ គាត់​មាន​ទោស​ពី​បទ​ផ្តល់ជំនួយ និង​ញុះញង់​ឲ្យមាន​ការ​ចែកចាយ​បន្ត​នូវ​វីដេអូ​អាសអាភាស​។​

​វេបសាយ Soranet មាន​អ្នកប្រើប្រាស់​ច្រើនជាង ១​លាន​នាក់ និង​មាន​ផ្ទុក​វីដេអូ​ខុសច្បាប់​រាប់ពាន់ ដែល​វីដេអូ​ភាគច្រើន​ត្រូវបាន​គេ​លួច​​ថត​ដោយ​កាមេរ៉ា​បង្កប់​។ វិដេអូ​ទាំងនោះ ត្រូវបាន​គេ​ចែកចាយ​យ៉ាងច្រើន​ដោយ​គ្មាន​ការយល់ព្រម​ពី​ស្ត្រី​ដែល​ត្រូវបាន​គេ​លួច​ថត។​

​ការផលិត និង​ចែកចាយ​រឿង​អាសអាភាស​គឺជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ចំណែក​វេបសាយ​អាសអាភាសនោះ​ត្រូវបាន​គេ​បិទ​ចោល​ផង​ដោយ ដោយសារ​មាន​ការតវ៉ា​ពី​សាធារណៈ​។​

​អ្នកស្រី Song វ័យ ៤៦​ឆ្នាំ ក៏​ត្រូវបាន​តុលាការ​ពិន័យ​ប្រាក់​ចំនួន ១,២៥​លាន​ដុល្លា​ផងដែរ និង​បាន​បញ្ជា​ឲ្យ​អ្នកស្រី​ចូល​ស្តាប់​វគ្គ​អប់រំ​ស្តីពី​ការការពារ​អំពើ​ហឹង្សារ​ផ្លូវភេទ​រយៈពេល ៨០​ម៉ោង​ផង​ដែរ​។​

​សូមបញ្ជាក់​ថា អ្នកស្រី Song គឺជា​សហ​ស្ថាបនិក​ម្នាក់​ក្នុងចំណោម ៤​នាក់ រួម​មានប្តី​អ្នក​ស្រីផង ដែល​អ្នក​ទាំង ៤​បាន​បើក​ដំណើរកា​រវេ​ប​សាយ​តាំងពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០១៦ ដោយ​ការប្រើប្រាស់ server ពី​ក្រៅ​ប្រទេស​មក​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មាន​កូរ៉េខាងត្បូង The Korean Herald​។​

​សហ​ស្ថាបនិក ៣​នាក់​ផ្សេង​ទៀត ដែលមាន​លិខិតឆ្លងដែន​បរទេស បាន​រត់គេចខ្លួន​រហូត​មកដល់ បច្ចុប្បន្ន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×