Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រមាន​ជា​ថ្មី​ទៀត​ថា​នឹង​ប្រកាស​ប្រទេស​ក្នុង​គ្រោះអាសន្ន ដើម្បី​យក​ថវិកាសង់​ជញ្ជាំង​ព្រំដែន ដោយ​មិនបាច់​ឆ្លង​សភា​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ធ្វើ់​ការព្រមាន​សារ​ជាថ្មី​ថា លោក​នឹង​ប្រកាស​ប្រទេស​ក្នុង​​គ្រោះអាសន្ន ដើម្បី​យក​ថវិកាចាយ​លើ​ការសង់​ជញ្ជាំង​ព្រំដែន ដោយ​មិន​បាច់​មាន​ការអនុម័ត​ពី​សភា​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC​។​

​លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា “​ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការប្រកាស​ប្រទេសជាតិ​ក្នុង​គ្រោះអាសន្ន​”​។​

​គាត់​ក៏​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​មិចស៊ិចកូ​នឹង​ធ្វើការ​ចំណាយ​លើ​ការកសាង​ជញ្ជាំង​ដោយ​ប្រយោល​។​

​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​អា​មេ​រិច​បាន​ជាប់គាំង​មិន​ដំណើរការ​អស់​រយៈពេល ២០​ថ្ងៃ​មក​ហើយ ដោយសារតែ​មិនទាន់​មាន​ការព្រមព្រៀង​គ្នា​លើ​ការចំណាយ​ថវិការ​ដ៏​ច្រើន​។ លោក​ត្រាំ ត្រូវការ​ថវិកា​ជិត ៦​ពាន់​លាន​ដុល្លា​ដើម្បី​ចាយ​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន ប៉ុន្តែ​ខាង​បក្ស​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សភា ជំទាស់​។​

​កម្មករ​ចំនួន​ជាង ៨០០.០០០​នាក់​មិន​ទាន់​បាន​ទទួល​ប្រាក់ខែ​នៅ​ឡើយ​ទេ​មកទល់ពេលនេះ​។​

​លោក ត្រាំ បាន​បដិសេធ​មិន​ព្រម​ធ្វើ​ការចុះហត្ថលេខា​លើ​ច្បាប់ ដើម្បី​ផ្តល់​ថវិកា និង​បើក​ដំណើរ​​ការ​រដ្ឋាភិបាល​ជា​ថ្មី ប្រសិន​ជា​កញ្ចប់​ថវិកា​រ​នោះ​មិន​មានបញ្ជូល​ថវិការ ៥,៧​ពាន់​លាន​ដុល្លារ ដែល​លោក​ចង់​បាន​សម្រាប់​ការចំណាយ​លើ​ជញ្ជាំង​ព្រំដែន​ជាមួយនឹង​ប្រទេស​មិចស៊ិចកូ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×