Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខេរៈ សិរី​មន្ត បង្ហាញ​ភាព​ផ្អែម​ល្ហែម ក្រោយពេល​ចំណង​ស្នេហ៍​បើកចំហ

spot_img

​ភ្នំពេញ ​៖ ក្រោយ​ប្រកាស​ស្នេហ៍​ដោយ​បើកចំហជិត​ពេញ​មួយឆ្នាំ​មក តារា​ចម្រៀង​ល្បី លំដាប់​ជួរមុខ លោក ខេមរៈ សិរី​មន្ត បានបង្ហាញ​ភាពល្អូកល្អឺន​ខ្លាំង ដោយ​មិន​បារម្ភ និង​ប៉ះពាល់​ប្រជាប្រិយភាព​ដូច​មុន ។ សម្តី​ផ្អែមល្ហែម​ជា​ច្រើន​ទៅកាន់​ភរិយា​ដែល​លោក​បាន​បង្ហោះ​ជា​សាធារណៈ​បាន​ធ្វើឲ្យ​នារី​ជា​ច្រើន​ច្រែ​ននឹង​ក្តី​សុខ​របស់​ភរិយា លោក​ខេមរៈ​សិរី​មន្ត​។​

ក្រៅពី​ការលែង​លាក់បាំង​រឿង​ប្រពន្ធ​កូន តារាចម្រៀង​ខេមរៈ សិរី​មន្ត ថែម​ទាំង​បង្ហាញ​ការស្រលាញ់​ប្រពន្ធ​កូន​ខ្លាំងណាស់ ដូច​ជា​មុន​ពេល​ដែល​ចេញ​ទៅ​ច្រៀង​សម្ដែង​នោះ តារាចម្រៀង​ផលិត​ហង្ស​មាស​រូបនេះ បាន​ឱប​ថើប​កូនៗ​ជាមុន ហើយ​ភរិយា​របស់​លោក​គឺ​មិន​ឱ្យ​ធ្វើការ​អី​ទេ ពោល​ត្រឹមតែ​នៅផ្ទះ​មើលថែ​កូន ប៉ុណ្ណោះ​។​ថ្មីៗ​នេះ​ទៀត លោក​ក៏​បាន​បង្ហោះ​នូវ​រូបភាព​ផ្អែម​ល្ហែម និង​ព្រមទាំង​បាន​សរសេរ​រៀបរាប់ថា «​ម្សិលមិញ​រវល់​ពេញ​មួយ​ថ្ងៃ​មិនបាន​នៅក្បែរ​អូន ថ្ងៃនេះ​បង​សង​អូន​វិញ​គឺ​កំដរ​អូន​ដើរលេង​ពេញ​មួយ​ថ្ងៃ​វិញ​ម្តង​»​។ គ្រាន់តែ​ឃើញ​បែប​នេះ​ភ្លាម អ្នកគាំទ្រ​មាន​ការ​ច្រណែន​នឹង​លោក​ខ្លាំងណាស់ ដោយសារ​តែ​សម្ដី​ផ្អែមល្ហែម​របស់លោក​ចំពោះ​ភរិយា ដែល​គេ​ចំអន់​ថា​អាច​និង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លើស​ជាតិ​ស្ករ​ជាខ្លាំង​ជំនួស​ភរិយា​លោក​។ ក្រៅពី​លាតត្រដាង​រឿង​ស្នេហា តារា​រូប​នេះ​ក៏​បាន​ចេញ​មុខ​បង្កើត​មុខ​ជំនួញ​ថ្មីៗ​មួយចំនួន​ទាំង​ជំនួញ​ដីធ្លី​រួមជាមួយ​លោក ឡេង ណា​វ៉ា​ត្រា និង​លោក​ព្រាប សុ​វត្តិ និង​ជំនួញ​ផ្នែក​នាំ​ផលិតផល​ទឹកអប់​ម៉ាក​ល្បី​ចែកចាយ​នៅ​កម្ពុជា​ផង​ដែរ​៕ ដោយ​៖​រចនា​

spot_img
×