Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​បំពាក់ “​ភ្នែក​ទេវតា​” គ្មាន​គូប្រកួត​ដល់ “​ហ្វូង​យន្តហោះ​ប្រយុទ្ធ​”

spot_img

​មន្ទីរ​បញ្ច​កោណ ទើប​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin ដើម្បី​អភិវឌ្ឍន៍​អាវុធ Laser សម្រាប់​បំពាក់​ឲ្យ​យន្តហោះ​ប្រយុទ្ធ F-15 នៅ​ឆ្នាំ ២០២១ -Wall Street Journal បាន​ចុះផ្សាយ​។​

​យន្តហោះ​ប្រយុទ្ធ F-15

តាម​នោះ​កិច្ចសន្យា​មានតម្លៃ ២៦​លាន​ដុល្លារ គឺ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​អាវុធ​ដល់​យន្តហោះ​ប្រយុទ្ធ​មាន​សមត្ថភាព បាញ់​ទម្លាក់​កាំ​ជ្រួច និង​យន្តហោះ​គ្មាន​អ្នកបើកបរ​ពី​រយៈ​ចម្ងាយ 1.609km ។​

​ព្រម​ជាមួយ​គ្នា​នោះ​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​មាន​គំរោង​ទទួលយក​អាវុធ Laser មាន​កម្លាំង​ប្រមាណ 50 kilowatt ពោល​គឺ​ខ្លាំង​ជាង ៥​ដង ប្រៀប​នឹង Laser ឧស្សាហកម្ម​ធំ​បំផុត​បច្ចុប្បន្ននេះ​។ មន្ទី​បញ្ច​កោណ​សង្ឃឹមថា នា​ថ្ងៃ​អនាគត​ថាមពល Laser របស់​ពួកគេ​តម្លើង​លើ​យន្តហោះ នឹង​កើន​ដល់ 100-500 Kilowatt​។​

​មុនោះ​អាមេរិក​បាន​ពិសោធ​សា​ល្បង​ការ​បំបាក់អាវុធ Laser នៅ​លើ​នាវា​ប្រយុទ្ធ ឬ​ប្រព័ន្ធ​យោធភ័​ណ្ឌផ្លូវ​គោក​រួច​ស្រេច​ហើយ ហើយ​ការបំពាក់​លើ​យន្តហោះ​ប្រយុទ្ធ​វា​ជា​ជំហាន​លោត​ផ្លោះ​មួយ​សម្រាប់​បម្រើឲ្យ​ប្រតិបត្តិកា​រ​ស្វ័យការពារ​។​

​ម្យ៉ាងទៀត​បច្ចេកវិទ្យា​នេះ បាន​ជួយ​សន្សំសំចៃ​យ៉ាងច្រើន​ប្រៀប​នឹង​ការប្រើ​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​ច្រើន​។​

​យន្តហោះ​ប្រយុទ្ធ F-15 បាន​បម្រើ​ឲ្យ​យោធា​អាកាស​អាមេរិក​តាំងពី​ឆ្នាំ ១៩៧០ មកម្ល៉េះ ហើយ​ពី​នោះ​មក​វា​ដើរតួនាទី “​អ្នកត្រួតត្រា​ផ្លូវអាកាស​” រហូតដល់​ពេល ដែល​យន្តហោះ​បំបាំងកាយ F-22 Raptor ចូលមក “​ដណ្តើម​” តួនាទី​នោះ​។​

F-15 ត្រូវបាន​បំពាក់​ម៉ាស៊ីន​ប្រិត​កម្ម ២​ប្រភេទ Pratt & Whitney F100-PW-100 ឬ PW-200 ជួយ​ឲ្យ​វា​ហោះហើរ​បាន​ក្នុង​ល្បឿន​ដល់​ទៅ 2.665km/h ។ រីឯ​អាវុធ​បំពាក់ គឺ​សំខាន់​មាន​កាំជ្រួច​អាកាស​ទល់​អាកាស​រយៈ​ចម្ងាយ​មធ្យម AIM-7 Sparow ឬ AIM-120 4​គ្រាប់ និង​កាំជ្រួច Ultra red AIM-9 Sidewinder៕ ចន្ទ្រា​

spot_img
×