Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ហាញ​អន្ទាក់​ចាប់ព្រៃ​ខុសច្បាប់ ដែល​រឹបអូស​ពី​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​

spot_img

​មណ្ឌលគិរី ៖ បើ​តាម​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​នូវ​កម្រង​រូបថត ឧបករណ៍​បទល្មើស​ចាប់​សត្វ​ព្រៃ​ដោយ​ច្បាប់ ជា​ច្រើន​សន្លឹក ដូចជា អន្ទាក់​ធ្វើ​ពី​ខ្សែលួស កាំភ្លើង​កែច្នៃ អង្គ​ប់ ម៉ាស៊ីន​កាត់​ដើមឈើ​ជាដើម​។

មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា “​នេះ​ជា​កម្រង​រូបភាព ស្ដីពី​ការអនុវត្ត​ច្បាប់ របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​”​។​

​សូមបញ្ជាក់​ថា កន្លង​មក​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​មួយចំនួន​នេះ តែង​រង​នូវ​ការបាញ់​សម្លាប់​ដាក់​អន្ទាក់ ពី​សំណាក់​ក្រុម​ព្រានព្រៃ ដើម្បី​យក​បំណែក​សាច់ ឬ​ឆ្អឹង ទៅ​លក់​តាម​ទីផ្សារងងឹត និង​សត្វព្រៃ​ខ្លះ ត្រូវបាន​ក្រុម​ឈ្មួញ លួចលាក់​ដឹកជញ្ជូន ទៅ​លក់​នៅ​ឯ​បរទេស​ផងដែរ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​សត្វព្រៃ​ប្រភេទ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ បាន​បាត់បង់​គួរឲ្យកត់សម្គាល់ ដោយសារ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់ ពី​សំណាក់​ព្រាន​ព្រៃ​។ កត្តា​ប្រឈម នៃ​ការបាត់បង់​សត្វព្រៃ​នេះ មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ដើរ​ល្បាត ដើម្បី​ដោះ​អន្ទាក់ និង​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​។​

​ជា​ទិសដៅ​របស់​ក្រុមការងារ មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី នឹង​បន្ត​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​នេះ ទៅកាន់​គោលដៅ​នៃ​ភូមិ​មួយ​ចំនួនទៀត នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ទទួលរង​នូវ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ ដើម្បី​រួមចំណែក​ការពារ​និង​អភិរក្ស​សត្វព្រៃ ដែល​នៅ​សេសសល់ នាពេល​បច្ចុប្បន្ន​នេះ បន្តទៀត​។​
​អាជ្ញាធរ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​យល់ដឹង​អំពី​អត្ថប្រយោ​ជន៍​សត្វព្រៃ និង​ការបញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ដាក់​អន្ទាក់​សត្វព្រៃ ការបំពុល ព្រមទាំង​ការបញ្ឈប់​បរិភោគ​សាច់​សត្វព្រៃ​ជា​អាហារ​ជាដើម​៕ ​ដោយ ​៖ ​រចនា​

   

spot_img
×