Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់ជ្រូក​ព្រៃ​ទម្ងន់​ជាង​១០០​គីឡូក្រាម ត្រូវ​ដុត​កម្ទេច​ចោល​

spot_img

​ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ចល័ត បាន​ចាប់​សាច់ជ្រូក​ព្រៃ​ទម្ងន់​ជាង​១០០​គីឡូក្រាម ហើយ​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ស្នាក់ការ​អង្គការ WWF ប្រចាំ​ខេត្ត​មណ្ឌលគិរី​។​

​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្ត​ចំនួន​១​គ្រឿង ម៉ាក​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-6865 បាន​ផ្ទុក​សាច់​ព្រៃ​ស្រស់​ទម្ងន់​ជាង​១០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​អនុវត្ត​ច្បាប់ បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ស្ទាក់​ចាប់​ឃាត់​បាន រួម​ជាមួយនឹង​មនុស្ស​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សត្វព្រៃ​នេះ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​

​វត្ថុតាង​រថយន្ត និង​ជនសង្ស័យ ត្រូវបាន​នាំយក​ទៅ​កាន់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​សាច់ជ្រូក​ព្រៃ​ស្រស់ ទម្ងន់​ជាង​១០០​គីឡូក្រាម ត្រូវ​បាន​ដុត​កម្ទេច​ចោល នៅ​ស្នាក់ការ​អង្គការ WWF ប្រចាំ​ខេត្ត​មណ្ឌលគិរី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×