Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារចុះជួយមូលដ្ឋានក្រុងស្វាយរៀង ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​លំ​មួយ​ខ្សែ​នៅ​សង្កាត់​ចេក

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ជុ​ក មុន្នី ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មករា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ ការស្ថាបនា​ផ្លូវ​លំ​១​ខ្សែ ដែល​មាន​ប្រវែង​១,១៤៥​ម៉ែត្រ ចំណាយ​ថវិកា​កសាង​អស់​ជាង​២៤​លាន​រៀល ដែល​ជា​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ក្រុមការងារ​ចុះ​ជួយ​ក្រុង និង​សង្កាត់ ព្រមទាំង​ការចូលរួម​សហការ​ពី ប្រជាពលរដ្ឋ ទាំង​ថវិកា និង​ដីស្រែ​ផងដែរ​។​

​លោក ជុ​ក មុន្នី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ដីស្រែ​នៅ​អម​សងខាង​ផ្លូវលំ​នេះ ដែល​បាន​បរិចាក​ដីស្រែ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវ បាន​ដោយ​រលូន និង​ទទួលបាន​ផ្លូវ​មួយ​នេះ ទុក​ជា​ចំណងដៃ​នៅ​ដើមឆ្នាំ​២០១៩​នេះ​។​

​ប្រធាន​ក្រុមការងារ​រូប​នេះ​ក៏ បានបញ្ជាក់​ថា ការអភិវឌ្ឍ​តែងតែ​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​ទាំង​ថវិកា​របស់​រដ្ឋ ទាំង​ថវិកា​ចូលរួម​ពី​ក្រុមការងារ និង​ថវិកា​បដិភាគ​ពី​ប្រជាពលរដ្ឋ គឺ​ធ្វើ​យ៉ាងណា​ឲ្យមាន​ផ្លូវល្អ ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ សិស្សានុសិស្ស​មិន​ចំណាយ​ពេល​យូរ​។​

​លោក ជុ​ក មុន្នី បន្តទៀត​ថា​វិស័យ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាលមាន ទឹក ភ្លើង ផ្លូវ​និង ធនធានមនុស្ស ធ្វើ​យ៉ាង​ឲ្យ​វិស័យ​ទាំង​៤ ដំណើរ​ទៅ​ដោយ​រលូន ឥឡូវ​ដូចជា​នៅ​ខេត្ត​ស្វាយរៀង យើង​ការអភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​មាន​ទាំង​រោងចក្រ សហគ្រាស​ជាច្រើន​កន្លែង អាច​ស្រូប​យក​កម្មករ កម្មការិនី រាប់​ម៉ឺន​នាក់​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត និង​កាត់បន្ថយ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន​ផងដែរ​។​

​ម្យ៉ាងទៀត ផ្លូវ​នៅ​តាម​មូលដ្ឋាន​ក្នុង​ក្រុង​ស្វាយរៀង​នាពេលនេះ មាន​ទាំង​ផ្លូវ កៅស៊ូ ចាក់​បេតុង និង​ផ្លូវ​លំហើយ​នៅពេល​ខាងមុខ នឹង​មាន​ផ្លូវ​បេតុង​រឹតតែ​ច្រើនឡើង សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុម​ការងារ​ទាំង​ថវិកា​ក្តី និង​ផលប៉ះពាល់​ក្តី ព្រោះ​បើ​គ្មាន​ការ​ចូល​ពី​ប្រជាពលរដ្ឋ​ទេ ក៏​អាជ្ញាធរ​មិន​អាច​ធ្វើ​កិច្ច​ការងារ​អភិវឌ្ឍ​បានដែរ ពោល​ត្រូវ​មាន​ការចូល​ទាំងអស់គ្នា​។​

​លោក ជុ​ក មុន្នី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ ត្រូវ​នាំគ្នា​ថែរក្សា​ឲ្យបាន​យូរអង្វែង​ដើម្បី​ជា​ប្រយោជន៍​រួម ខណៈ​ដែល​មាន​សំបុកមាន់ នៅលើ​ផ្លូវ​នេះ​នាំគ្នា ជួយ​យក​ដី​លុប​ក្នុងន័យ​ការចូលរួម​ថែទាំ​ទាំងអស់គ្នា​ទុក​ជា​ប្រយោជន៍​រួម​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×