Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​៖ អា​មេ​រិច​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ទុកជាមុន​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច រិច ធៀ​ល័រសាន់ (Rex Tillerson) បាន​ប្រកាស​ឲ្យដឹង​ថា អា​មេ​រិច “​បាន​ត្រៀម​ខ្លួន​រួចរាល់​ជាស្រេច​ក្នុង​ការជួប​ចរចារ​គ្រប់ ពេលវេលា​” ជាមួយនឹង​ប្រទេស​កូរ៉េខាងជើង ដោយ​មិន​មាន​ការដាក់​ល័ក្ខខ័ណ្ឌ​ទុកជា​មុន​នោះ​ទេ​។​

​សេចក្តីប្រកាស​របស់​លោក​បាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ជំហរ​របស់​អា​មេ​រិច ១០០​ភាគរយ ដែល​ពីមុន អា​មេ​រិច​ធ្លាប់​ប្រកាស និង​ទាមទារ​ឲ្យ​កូរ៉េខាងជើង ត្រូវតែ​បញ្ឍប់​កម្មវិធី​អាវុធ​របស់​ខ្លួន មុន​នឹង​មាន​ការចរចា​រ​កើតឡើង​។​

​លោក ថ្លែង​ប្រាប់​វេទិការ​គោ​នយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​តោះ​ពួកយើង​ជួបគ្នា និង​ពិភាក្សា​គ្នា​ពីអ្វី​ដែល​អ្នក (​កូរ៉េខាងជើង​) ចង់បាន​”​។​

​មហិច្ឆតា​របស់​កូរ៉េខាងជើង​ក្នុង​ការសម្រេច​អាវុធ​ប្រល័យ​លោក បណ្តាល​ឲ្យ​ប្រទេស​កុ​ម្មុនិ​ស្ត​ដ៏​ឯកោ​មួយ​នេះ ទទួលរង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ផ្តួចផ្តើមឡើង​ដោយ​អា​មេ​រិច​។​

​ប៉ុន្តែ​របប​នេះ​នៅតែ​ចចេស និង​រឹងរូស​ជាមួយនឹង​សម្ពាធ​អន្តរជាតិ ដោយ​នៅ​តែ​បន្ត​ការអភិវឌ្ឍ​ន៏​អាវុធ​របស់​ខ្លួន បើទោះបីជា​មាន​ការដាក់​សម្ពាធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ការទូត

​ក៏ដោយ ហើយ​នៅពេល​ថ្មីៗ​នេះដែរ កូរ៉េខាងជើង​ទើបតែ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដែល​ខ្លួន​អះអាងថា អាច​មាន​សមត្ថភាព​វាយប្រហារ​ដល់​គ្រប់​ទី​កន្លែង​នៃ​ទឹកដី​អា​មេ​រិច​។​

​ការ​បបួល​កូរ៉េខាងជើង​ចូល​មក​រក​តុ​ចរចារ ដោយ​មិន​មាន​លក្ខខ័ណ្ឌ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិច កើតឡើង​តែ​ប្រហែល​មួយ​សប្តាហ៏ ក្រោយពេល​មាន​ដំណើរ​ទស្សនៈកិច្ចរ​បស់​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ ទៅកាន់​កូរ៉េខាងជើង​។​

​លោក Jeffrey Feltman ប្រធាន​កិច្ចការ​បរទេស​របស់​អង្គការសហប្រជាជាតិ ដែល​ទើបតែនឹង​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ថា មន្ត្រី​កូរ៉េ​ខាងជើងបាន​សំដែង​ពី​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​កុំឲ្យ​មាន​សង្គ្រាម និង​បាន​និយាយ​ថា​ការពិភាក្សា​គ្នា​គួរតែ​បន្ត​កើតមាន​៕ សុភ័ក្ត្រ​

 

spot_img
×