Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​២​នាក់​ឪពុក​កូន បោក​ទ្រព្យសម្បត្តិ​របស់​គេ នៅ​វៀតណាម រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា ត្រូវ​ចាប់ខ្លួន​

spot_img

​ខេត្ត​រតនគិរី ៖ ជនជាតិ​វៀតណាម​២​នាក់ ឪពុក និង​កូន បាន​រត់គេចខ្លួន ចេញពី​ប្រទេស​វៀតណាម លួច​ឆ្លងដែន​ចូល​មក​សម្ងំ​លាក់ខ្លួន ក្នុងប្រទេស​កម្ពុជា ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ទ្រព្យសម្បត្តិ ប្រជាជន​វៀតណាម នៅក្នុង​ខេត្ត​បារៀ​វុង​តាវ ប្រទេស​វៀតណាម ត្រូវបាន កម្លាំង​ជំនាញ​ផែនកា​រងារ​អន្តោប្រវេសន៍ បាន​ស្រាវ និង​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

​ការចាប់ខ្លួន​បុរស​២​នាក់​ឪពុក​-​កូន ជា​ជនជាតិ​វៀតណាម យោងតាម​លិខិត​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​លេខ​0២/PC ៤៥ ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ របស់​ស្ថាប័ន​ស្រាវជ្រាវ​ស៊ើបអង្កេត នគរបាល​ខេត្ត​បារៀ​វុង​តាវ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​យោង​ចំណារ​ឯកភាព របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគិរី ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ លើ​សំណើ​សុំ​ឃាត់ខ្លួន របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​រតនគិរី​។​

​លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទី​១- ឈ្មោះ ឡេ ថា​ន់​ថាវ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦៨ កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​លេខ ២៧៣៤៣២៩៩៦ និង​ទី​២- ឈ្មោះ ឡេ ក្វៀត​ថាំង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៧ ស្រុកកំណើត​ខេត្ត​ហាយ​យឿ​ង កាន់​អត្តសញ្ញាណប័ណ្ណ​វៀតណាម​លេខ ២៧៣៦២០៧៥៩​។ ជនសង្ស័យ ឪពុក និង​កូន​នេះ បាន​ត្រៀម​រៀបចំ​បែបបទ និង​រង់ចាំ​ចំណារ​ឯកភាព​ពី​ថ្នាក់លើ ដើម្បី​ប្រគល់​ទៅ​ឲ្យ​ភាគី​វៀតណាម​៕ ​ដោយ ​៖ ​រចនា​

spot_img
×