Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​កង​ព​លលេ​ខ​១១ និង​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​

spot_img

​ខេត្ត​កំពត ​៖ រដ្ឋបាល​ខេត្ត​កំពត បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ១១ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​គណៈអធិបតី​ភាព កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​កង​ព​លលេ​ខ​១១ និង​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​សមាសភាព​ចូលរួម មាន​លោក​អភិបាលរង​ខេត្ត មេការ​បញ្ជា​ការរង​ក​ង​ពល​លេខ ១១ កងកម្លាំង​ទាំង ៣ សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រដ្ឋបាល​ស្រុក​ជុំ​គី​រី ប្រជាពលរដ្ឋ​មាន​ទំនាស់ សរុប ៦១​នាក់​។​

​ជា​លទ្ធផល លោក​ជាវ តា​យ មានប្រសាសន៍ថា នឹង​រៀបចំ​កិច្ចប្រជុំ​គណ​:​ក​ម្មការ ដោះស្រាយ​ជូន តាម​គោលការណ៍​ឈ្នះ ឈ្នះ ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សូមបញ្ជាក់​ថា រដ្ឋបាលខេត្ត ពុំ​បាន​បញ្ជា​ឲ្យ​បុគ្គល​ណា​ម្នាក់ ទៅ​ឈូសឆាយ​ដី​របស់​ប្រជាពលរដ្ឋ​ឡើយ​៕​ ដោយ ​៖​ កូឡាប​

spot_img
×