Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ដ៏​ស្រស់ស្អាត​រៀបការ​ជាមួយ​មិត្ត​ប្រុស​ស្គាល់គ្នា​តាម​អន​ឡាញ ប្រឆាំង​ការជំទាស់​ឪពុកម្តាយ ចុងក្រោយ ស្ទើរ​ស្លុត​បេះដូង ពេល​ដឹងថា​គាត់​គឺជា​…

spot_img

​យោងតាម​សារព័ត៌មាន QQ News នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ Van Anh បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហាណូយ ជាមួយ​លទ្ធផល​ដ៏​ល្អៗ​ប្រសើរ​នៅក្នុង​ឆ្នាំ​២០១៥ ។ មិនយូរប៉ុន្មាន ក្រោយ​បញ្ចប់​ការសិក្សា នាង​អាច​ស្វែងរក​ការងារ​ដ៏​ល្អ​មួយ​ធ្វើ ។ នាង​ត្រូវបាន​មិត្តៗ​ភក្តិ​កោតសរសើរ​ថា​ស្អាត​ពុំ​ដាច់​ពី​មាត់​នោះទេ កាល​នៅ​រៀន ។​

​នៅ​ថ្ងៃមួយ​ក្នុង​ខែឧសភា ឆ្នាំ​២០១៦ Van Anh បាន​និយាយថា នាង​បាន​ប្រទះឃើញ​រូបថត​បុរស​ម្នាក់ ថត​រួមជាមួយ idol ជាច្រើន​នាក់​របស់​នាង ខណៈ​កំពុង​ចេះ​អូស​មើល​លេង​កម្សាន្ត នៅលើ​បណ្តាញ​សង្គម ។ នាង​បាន​គិតថា គាត់​អាច​ស្គាល់ idol របស់​នាង ដូច្នេះ នាង​បាន​ផ្ញើ​សារ​ទៅ​គាត់​តាមរយៈ Facebook ដោយ​សង្ឃឹមថា គាត់​អាច​ណែនាំ​ពួកគេ ។​

​បុរស​នោះ​ដែល​នាង​បាន​ផ្ញើ​សារ​ទៅ គឺមាន​ឈ្មោះថា Dang Tuan ដែល​ភ្លាមៗ​នោះបាន​ឆ្លើយតប​មក​នាង​វិញ​ថា គាត់​ពុំ​ស្គាល់ idol របស់​នាង​ទេ ប៉ុន្តែ បន្ទាប់ពីនោះ អ្នក​ទាំងពីរ​ត្រូវបាន​គេ​ដឹងថា បានចាប់ផ្តើម​បន្ត​និយាយ​លេង​ជាមួយគ្នា ។ នៅ​ថ្ងៃមួយ​នោះ Dang Tuan បាន​បញ្ចេញ​ឲ្យ​នាង​ដឹងថា គាត់​គឺជា​ជនជាតិ​វៀតណាម​ម្នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​រុស្ស៊ី ក្នុងនាម​ជា​អ្នក​កំពុងធ្វើការ​ងារ​នៅ​ទីនោះ ។ ថ្វីបើ​ឃ្លាត​ឆ្លា​យ​គ្នា​យ៉ាងនេះ​ក្តី តែ​ពួកគេ​បាន​ចាប់ចិត្ត​ស្រលាញ់​ក្លាយជា​សង្សារ​នឹង​គ្នា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់ពី​ផ្តោះផ្តង​ស្នេហា​នឹង​គ្នា​តាមរយៈ​អន​ឡាញ​អស់​រយៈពេល​កន្លះ​ឆ្នាំ ។​

១០​ខែក្រោយ​មក អ្នក​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​រៀបការ ប៉ុន្តែ ឪពុកម្តាយ​របស់ Van Anh បាន​ជំទាស់ នៅពេល​ពួកគេ​បានលឺ​ដំណឹង​នេះ ។ ពួកគេ​និយាយថា នាង​នឹង​សោកស្តាយ​ពុំខាន ដែល​រៀបការ​នឹង​នរណាម្នាក់​ដែល​នាង​បាន​ស្គាល់​នៅលើ​អន​ឡាញ ។ លើសពីនេះ ពួកគេ​ក៏​ពុំបាន​យល់ចិត្ត​គ្នា​យូរអង្វែង​ទៀតផង ។​

​បន្ទាប់ពី Dang Tuan បានលឺ​រឿងនេះ គាត់​បានសម្រេច​ចិត្ត​ហោះហើរ មកពី​កាន់​វៀតណាម​ភ្លាមៗ ដើម្បី​មកជួប​ឪពុកម្តាយ Van Anh ដើម្បី​ព្យាយាម និង​សុំ​ការសន្តោស​ប្រ​ណៃ​ពី​ពួកគេ ។ ពួកគេ​នៅតែ​ពុំ​ទទួលយក​ទេ ប៉ុន្តែ បន្ទាប់ពី​ការបញ្ចុះ​បញ្ចូល​ខ្លាំង​ពី​អ្នក​ទាំងពីរ ចុងក្រោយ ពួកគាត់​ក៏​យល់ព្រម និង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបការ​នឹង​គ្នា ។​

​នៅក្នុង​ខែមីនា ឆ្នាំ​២០១៧ នាង​បាន​សម្រេចចិត្ត​ហោះហើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ពិភាក្សា​ពី​មង្គលការ​របស់​ពួកគេ ។ ដើម្បី Surprise ប្រពន្ធ​ជាទី​ស្រលាញ់ Dang Tuan បាន​បញ្ចេញ​ឲ្យ​នាង​ដឹងថា គាត់​គឺជា​អ្នកជំនួញ​ដ៏​មាន​ម្នាក់ និង​ជា​អ្នកចាត់ការ​ទូទៅ​នៃ​សាខា​ក្រុមហ៊ុន​ម៉ាក​សម្លៀកបំពាក់​ដ៏​ល្បី​មួយ​ផងដែរ ។ គាត់​បាន​លាក់បាំង​ភាពមានបាន​របស់គាត់​នេះ ព្រោះ​គាត់​ពុំទាន់​ចង់​ឲ្យ​នាង​ដឹង ៕ ចន្ទី

spot_img
×