Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម ចេញ​សេចក្តីប្រកាស​រួម ស្ដីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​

spot_img

​ភ្នំពេញ ​៖​ កិច្ចប្រជុំ​លើក​ទី​១០ ស្តី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​លោក ផាម ប៊ិ​ញ​មី​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ភាគី​ទាំងពីរ​បានចេញ សេចក្តីប្រកាស​រួម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ឱ្យ កាន់តែ​រឹងមាំ​បន្ថែមទៀត​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩-១០​ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ក្រសួងមហាផ្ទៃ​។​

​កម្ពុជា និង​វៀតណាម បានចេញ​សេចក្តីប្រកាស​រួម​ស្តី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដូចខាងក្រោម ​៖

ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់ នៃ​ការថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ បណ្តា​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ពង្រឹងពង្រីក​ចំណង​ទំនាក់ទំនង ក្នុង​លក្ខណៈ​ជា​ភូមិ​ផង​ល្អ ប្រសើរ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ស្ថិតស្ថេរ យូរអង្វែង រវាង​កម្ពុជា និង​វៀតណាម​។ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្លាស់ប្តូរ ដំណើរ​ទស្ស​កិច្ច​ទៅវិញទៅមក រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​បណ្តា​ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ ក្នុង​កិច្ចសហប្រតិបត្តិការ កសាង​ក្របខ័ណ្ឌ​ច្បាប់​យ៉ាងសកម្ម និង​ដំណើរការ​គ្រប់​យន្តការ​សហប្រតិបត្តិកា​រ​នានា សំដៅ​បង្កលក្ខណ​ងាយស្រួល ដល់​កិច្ចសហប្រតិបត្តិការ​រ​បស់​ខេត្ត​ជាប់​ព្រំដែន ស្របទៅតាម​ទិសដៅ​ដែល​ដាក់ ចេញ​នា​កិច្ចប្រជុំ​លើក​ទី​៩ ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ អំពី​សារសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ការពារជាតិ​ក្នុងការ​ថែ រក្សា​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នីមួយៗ និង​គូសបញ្ជាក់​សារជាថ្មី​ថា មិន អនុញ្ញាត​ឲ្យ​មាន​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណាមួយ​ប្រើប្រាស់ ទឹកដី​របស់​ប្រទេស​ម្ខាង ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិ សុខ​ជាតិ និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀតឡើយ​។ ភាគី​ទាំងពីរ​ស្វាគមន៍​យល់ព្រម​ដំឡើង​កម្រិត​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ (​ខេត្តព្រៃវែង​) តឹ​ន​ណា​ម (​ខេត្ត​តៃនិញ​) ទៅជា​ច្រកទ្វា​ព្រំដែន​អន្តរជាតិ និង​សម្រេច​ឲ្យ​បាន​ឆាប់ នូវ​កិច្ច​ការត្រៀម​រៀបចំ​នានា ដើម្បី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅពេល​វេលា​សមស្រប ក៏ដូចជា​ការបញ្ចប់​បែបបទ ដំឡើង​កម្រិត​ច្រកទ្វារ តំបន់​ព្រំដែន​បុស​មន (​ខេត្តស្វាយរៀង​)- ភឿ​ក​តឺ​ន​(​ខេត្ត​តៃនិញ​) ទៅជា​ច្រកទ្វារព្រំដែន​ទ្វេភាគី​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​ផងដែរ​។ ភាគី​ទាំង​ពីរបាន​ឯកភាព ដាក់ចេញ​នូវ​ទិសដៅ​រួមគ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ចសហការ​លើ​វិស័យ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​។ ចំពោះ​វិស័យ​សុខាភិបាល ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្នុង រយៈពេល​កន្លងមក​។ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​លទ្ធផល កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ឃោសនារ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​ ៕ ​ដោយ​ ៖ ​រចនា​

spot_img
×