Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ធុង​អាវុធ​គីមី ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​អាវុធ​គីមី បាន​រកឃើញ នៅ​មណ្ឌលគិរី​

spot_img

​មណ្ឌលគិរី ៖ មន្ដ្រី​ជំនាញ​គីមី​ក្រុមការងារ​ប្រយុទ្ធប្រឆាំង និង​អាវុធ​គីមី សហការ​ជាមួយ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ត្រួសត្រាយ​ផ្លូវ ឆ្ពោះ​ទៅ​ទីតាំង​ធុង​អាវុធ​គីមី ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ផ្នែក​អាវុធ​គីមី របស់​អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​មកដល់​ខេត្ត​មណ្ឌលគិរី​​ដើម្បី​ចុះទៅពិនិត្យ និង​រក​វិធានការ​ដោះស្រាយ ឬ​បំផ្លាញ​ឲ្យអស់​នូវ​សំណល់ដ៏​គ្រោះថ្នាក់ ។​

​ធុង​អាវុធ​គីមី ដែល​ទុក​ចោល​រាប់សិប​ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅក្នុង​ព្រៃ​ជ្រៅ ក្នុង​ខេត្ដ​មណ្ឌលគិរី ។ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​អាវុធ​គីមី បាន​រកឃើញ​ទីតាំង​គ្រាប់​មាន​ចំនួន​១១ ចំណុច​ស្មើ​១១​ធុង (​មិន​ទាន់​ផ្ទុះ​ទាំងអស់​) ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ។​

​ប្រតិបត្តិការ​នេះ ក្រោម​ការដឹកនាំ​របស់​ឧត្តមសេនីយទោ ចា វ៉ាន់​ថា អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​និង​អាវុធ​គីមី​ដែល​ក្រុម​ការងារ​មាន​ចំនួន​១០​នាក់​ក្នុងនោះ​ក្រុមការងា​ស៊ីម៉ាក់​មាន​ចំនួន​៦​នាក់​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​និង​អាវុធ​គីមី​ចំនួន​៤​នាក់ ។​
​គ្រាប់​មាន​ចំនួន​១១​ចំណុច​ស្មើ​១១​ធុង​(​មិន​ទាន់​ផ្ទុះ​ទាំងអស់​)​នោះ​ជា​សំណល់​សម័យ​សង្គ្រាម​វៀតណាម​-​អាមេរិក ហើយ​បាននិងកំពុង​បង្ក​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​អូររាំង ដោយសារតែ​ខ្លាច​ការ​សាយភាយ​សារធាតុ​គីមី បញ្ចេញ​ពី​គ្រាប់បែក​គីមី ដែល​សល់​តាំងពី​សម័យ​អា​មេ​រិច ទម្លាក់​ក្នុង​ទឹកដី​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×