Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទ​ដីធ្លី ប្រជាពលរដ្ឋ ជាង​៤០០​គ្រួសារ ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ បញ្ឈប់​ការឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅ​មូលដ្ឋាន​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រាណ​៤០០​គ្រួសារ ពាក់ព័ន្ធ​នឹង​ការទាមទារ​ដី​រដ្ឋ ដែល​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ បាន​យល់ព្រម​ត្រឡប់​ទៅ​ខេត្តក្រចេះ​វិញ​ហើយ កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​មានការ​ឯកភាពគ្នា​រវាង​តំណាង​ប្រជាពលរដ្ឋ ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរខេត្ត​។​

ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្តក្រចេះ បាន​ជួបគ្នា​ដើម្បី​រក​ដំណោះស្រាយ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​វត្ត​សាមគ្គី​រង្ស៊ី ស្ថិតនៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១១ ខែមករា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាល​យល់​ព្រម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ដើម្បី​សហការ​ជាមួយ​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ពិនិត្យ​ទីតាំង​ដី​ដែល​ល​អាជ្ញាធរខេត្ត​បានកំណត់​សម្រាប់​បែងចែក​តាម​នីតិវិធី​ដី​សម្បទាន​សង្គមកិច្ច នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ និង​យល់ព្រម​ទទួល​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច ទំហំ​២​ហិកតា ក្នុង​មួយ​គ្រួសារ ដែល​ត្រូវ​ចាត់ចែង​តាម​នីតិវិធីសម្បទា​នស​ង្គ​ម​កិច្ច​។​

ជាមួយគ្នានេះ តំណាង​ប្រជាពលរដ្ឋ​បាន​សន្យាថា រាល់​កា​រប​ដោះស្រាយ​វិវាទ​ខាងលើនេះ ត្រូវអនុវត្ត​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្នួល ខេត្តក្រចេះ បញ្ឈប់​ការឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ទប់ស្កាត់​ការចូល​ទន្ទ្រាន​ដី​រដ្ឋ ការ​ញុះញង់ និង​ការ​ក្លែងបន្លំ​ព័​ត៍​មាន​មិន​ពិត​ដែល​បង្ក​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​ដោះស្រាយ ក្នុងករណី​បើ​មាន​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​ទាក់ទង​ករណីនេះ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ឡើងមក​តវ៉ា​បាន​និយាយថា ពួកគាត់​មក​តាម​គេ​ហៅ​ឲ្យ​មក​តវ៉ា​នៅ​ភ្នំពេញ ដើម្បី​ទទួលបាន​ដីធ្លី និង​បាន​សារភាពថា ពួកគាត់​បាន​កាប់​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន​ពិតប្រាកដ​មែន ដោយ​ពីដំបូង​ឡើយ​មិន​បានដឹង​។​

ចំណែក​លោក​ទូច ឌុល តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែង​បញ្ជាក់ថា “​ពួក​ខ្ញុំ​ទទួលស្គាល់​កំហុស​ថា ពួក​ខ្ញុំ​ពិតជា​បាន​ទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ពិតប្រាកដ​មែន បើសិនជា​ដី​ក្រុមហ៊ុន​គាត់​ការពារ​ហើយ មិនមែន​ឲ្យ​ពួក​ខ្ញុំ​ទៅ​កាប់​ទន្ទ្រាន​រហូតដល់​ទៅ​មានផ្ទះ​សម្បែង​ទេ​”​។​

​រីឯ​លោក​ភិន ធា តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ដែរថា “​ពួក​ខ្ញុំ​ទទួល​សារភាពថា ពិតជា​បាន​កាប់​ទន្ទ្រាន​លើដី​នោះ​មែន មិនមែន​ទៅយក​ដី​ស្រឡះ​ទេ​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ មក​កាប់ឆ្ការ​ទន្ទ្រាន​ដី​នេះ គឺមាន​មកពី​១៥​ខេត្ត មានដូចជា ខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង ព្រៃវែង តាកែវ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ …​។ ហើយ​ការកាប់​ទន្ទ្រាន​ដី​នេះ គឺ​ដោយសារតែ​ពួកគាត់​អត់​មាន​ដី​”​។​

​រដ្ឋបាល​ខេត្តក្រចេះ បានអោយដឹងថា ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការទាមទារ​ដី​រដ្ឋ ដែល​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រហូតមកដល់​ពេលនេះ ក្រុមការងារ​បានទទួល​ពាក្យ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​ចំនួន ១៥៤៨​គ្រួសារ​រួចហើយ ដើម្បី​បន្ត​ពិនិត្យ​អត្តសញ្ញាណ និង អនុវត្ត​នីតិវិធី​ផ្តល់​ដី​ជូន​តាម​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​។ នេះ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។

​រដ្ឋបាល​ខេត្តក្រចេះ បាន​លើកឡើងថា មាន​ជនបង្ក​ការ​ញុះញង់ កៀងគរ​ប្រជាពលរដ្ឋ​មួយចំនួន ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើអោយ​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​នីតិ​វិធី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​៕​ ដោយ​៖​រចនា​

spot_img
×