Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​អារ៉ាប់ ដែល​មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុក ព្រោះ​ខ្លាច​គ្រួសារ​សម្លាប់ ពេល​នេះ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​កាណាដា​

spot_img

យុវតី​ជនជាតិ​អារ៉ាប់ប៊ីសាអូឌី​តម្នាក់ ដែល​បាន​រត់ចេញ​ពី​គ្រួសារ និង​បាន​ជាប់​នៅ​ទីក្រុង​បាងកក​​ពេលនេះ​កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​កាណាដា ក្រោយ​ពេល​នាង​ទទួលបាន​សិទ្ធិ​​ជ្រកកោន​នៅ​ទីនោះ​។​

​ស្ត្រី​វ័យក្មេង Rahaf Mohammed al-Qunun អាយុ ១៨ បាន​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​​អូស្ត្រាលី តាម​ជើងហោះហើរ​ក្នុង​ទីក្រុង​បាងកក ប៉ុន្តែ​នាង​ត្រូវបាន​ប៉ូលីស​ថៃ ប្រាប់​អោយ​ត្រឡប់​​ទៅកាន់​ប្រទេស​គុយ​វ៉ែត​វិញ ខណៈ​គ្រួសារ​នាង​កំពុង​រង់ចាំ​នៅ​ទីនោះ។​

​ស្ត្រី​ខាងលើ​បដិសេធ​ត្រឡប់​ទៅកាន់​ប្រទេស​គុយ​វ៉ែត ដោយសារ​មាន​ការភ័យខ្លាច​ថា គ្រួសារ​នាង​​នឹង​សម្លាប់​នាង​ចោល ព្រោះ​នាង​បាន​បោះបង់ចោល​សាសនា​អ៊ីស្លាម ដែល​ការលះបង់​ចោល​សាសនា​គឺ​មាន​ទោស​ប្រហារជីវិត​នៅក្នុង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។​

​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​ចាត់ទុក​នាង​គឺជា​ជនភៀសខ្លួន​ស្របច្បាប់​។​

​ការទទួលយក​ស្ត្រី​អារ៉ាប់​ខាងលើ​អោយបាន​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​កាណាដា កើតឡើង​ខណៈ​​កាណាដា​បានប្រកាសថា ខ្លួន​នឹង​ទទួលយក​ជនអន្តោប្រវេសន៍​អោយមក​រស់នៅ​អចិន្ត្រៃយ៍ ចំនួន ១​លាន​នាក់ អោយមក​រស់នៅ​ក្នុង​ប្រទេស​សម្រាប់ ៣​ឆ្នាំ​ខាង​មុខ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×