Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧក្រិដ្ឋជន គ្រឿងញៀន ទម្ងន់​ជាង​៥៤​គីឡូក្រាម ដែល​រត់គេចខ្លួន​ពី​សំណាញ់​ច្បាប់ ត្រូវបាន​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​ដែ​ល​​រត់គេចខ្លួន​ពី​សំណាញ់​ច្បាប់​អស់​ជាង​៤​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួនបាន នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ប្រាប់ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ចាប់បាន​ជនល្មើស​៤​នាក់ (​ស្រី​ម្នាក់​) ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន​ទឹកកក (ICE) ទម្ងន់​ជាង​៥៤​គីឡូក្រាម ប៉ុន្តែ​មេខ្លោង ឈ្មោះ ដាំ ញ៉ា បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ឡាវ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ចេញ​សាលក្រម​លេខ ៩៧ ហ ក្រ​៥ សម្រេច​ផ្ដន្ទាទោស​ជនល្មើស​ទាំង​២​នាក់ និង​ផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា (​មេខ្លោង គេច​ខ្លូន​) ដាក់​ពន្ធនាគារ​អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល​។​

​នាយ​ឧត្តមសេនីយ៍​បន្ត​ថា នៅ​ម៉ោង​៤​ល្ងាច ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្រាវជ្រាវ​ចាប់​បាន​ឈ្មោះ ដាំ ញ៉ា នៅ​ចំណុច​ស្ប៉ា​ម៉ាស្សា សង់​អេ​លី​ហ្ស៊េ តាមផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×