Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​កងទ័ពជើងទឹក​ចិន​៣​គ្រឿង បញ្ចប់​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ព័ត៌មាន​សាធារណៈ របស់​កងទ័ពជើងទឹក​កម្ពុជា មូលដ្ឋាន​សមុទ្រ​រាម បានឱ្យដឹងថា ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ជា​មិត្តភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ៤​ថ្ងៃ​រួច​មក នាវា​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន បាន​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ហើយ នៅវេលា​ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​គាត់​វិលត្រឡប់ របស់​នាវា​កងទ័ពជើងទឹក​ចិន​ពេលនេះ ក៏​មាន​ពិធី​ជូន​ដំណើរ​ផ្លូវការ​ពី​សំណាក់​មន្ត្រី​យោធា​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ និង​មន្ត្រី​ស្ថាប័ន​ពាក់​ពន្ធ័​ជាច្រើន​ទៀត​បាន​ចូលរួម​។​

​នាវា​កងទ័ព​រំដោះប្រជាជន​ចិន ទាំង ៣​គ្រឿង​ខាងលើ​នេះ មាន​កង​នាវិក​សរុប ចំនួន​៦៩៥​នាក់ ដឹកនាំ​ដោយ ឧត្តមនាវីទោ Xu Hai Hua នាយរង​សេនាធិការ​កង​នាវា​តំបន់​សមុទ្រ​ខាងជើង នៃ​កង​ទព័​រំដោះ​ប្រជាជនចិន​។​ ​ក្នុង​នោះ​នា​វាទី​១​មាន ឈ្មោះ PLANS WUHU (FFG 539 )​មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ និង​ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន​។​

​នា​វាទី​២ មានឈ្មោះ PLANS HANDAN (FFG 579) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ និង​មាន​ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន​។​

​នា​វាទី​៣ មានឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក​១០​ម៉ែត្រ និង​មាន​ទម្ងន់​ផ្ទុក​ជាង​ពីរម៉ឺន​តោន​។​

​មន្ត្រី​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម បានឱ្យ​ដឹង​ដែរ​ថា នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា របស់​នាវា​កងទ័ពជើង ទឹក​ចិន ក៏​មាន​ជំនួប​សម្តែង​ការគួរសម​ពី​មេបញ្ជាការ​នាវា​ចិន ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កង​ទ័ពជើងទឹក​កម្ពុជា ការប្រកួត​កីឡា​ជា​មិត្តភាព រវាង​ក្រុម​នាវិក​កង​នាវា​ចិន និង​ក្រុម​នាវិក​កងទ័ពជើងទឹក​កម្ពុជា នៅក្នុង​មូលដ្ឋាន​សមុទ្រ​រាម ព្រមទាំង​មាន​ការ ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ផងដែរ​៕​ ដោយ ៖ ដែន សីមា

spot_img
×