Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ៖ រឿង​ចម្លែក ហើយ​វិធី​អនុវត្ត​កាន់តែ​ប្លែក គ្រា​ក្រុមហ៊ុន​ជប៉ុន​បណ្តេញ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​

spot_img

​ក្រុមហ៊ុន​ជប៉ុន​មួយ បានរៀបចំ​ផែនការ​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នកបើកបរ​ដែល​អាច​បញ្ចេញ​ស្នូ​រតន្ត្រី ដើម្បី​បង្ខំ​ឲ្យ​ពួក​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង​ត្រូវ​វិល​ត្រឡប់​ទៅផ្ទះ​វិញ ឲ្យបាន​…​ទាន់ពេល​!​។​

​យន្តហោះ​គ្មាន​អ្នកបើកបរ T-Frend

BBC ឲ្យដឹងថា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​នោះ ក្រុមហ៊ុន Taisei ដែល​មាន​ឯកទេស​ខាង​ផ្តល់​សេវា​សន្តិសុខ និង​អនាម័យ​ការិយាល័យ និង​អភិវឌ្ឍន៍​បរិក្ខារ​ពិសេស​មួយ ដោយ​មាន​ការជួយ​គាំទ្រ​ពី​សំណាក់​រោងចក្រ​ផលិត​យន្តហោះ​គ្មាន​អ្នកបើកបរ Blue Innovation និង​ក្រុមហ៊ុន​ទូរគមនាគមន៍ NTT East​។​

​បរិក្ខារ​នេះ​ជា​យន្តហោះ​គ្មាន​អ្នកបើកបរ ឈ្មោះថា T-frend មាន​សមត្ថភាព​ប​ច​ញ្ចេ​ញ​ស្នូរ​តន្ត្រី Auld Lang Syne -​ជា​តន្ត្រី​ល្បីល្បាញ​របស់​ប្រទេស Scotland មាន​តាំង​ពី​សតវត្សរ៍​ទី ១៨ ម្ល៉េះ -​មុន​នេះ​គេ​ច្រើន​ប្រើប្រាស់​វា​សម្រាប់​ក្រើនរំលឹក​ដល់​អ្នក​ទិញ​ទំនិញ​តាម​ហាង​ថា “​ជិត​ដល់​ពេល​បិទទ្វារ​” ហើយ​!​។​

​គេ​នឹង​បង្កើត​កម្មវិធី​សម្រាប់​អាគារ​ធ្វើការ​នី​មួយៗ សម្រាប់​ឲ្យ​យន្តហោះ​នេះ​បញ្ចេញ​ស្នូរ​តន្ត្រី “​ដាសតឿន​” ឲ្យ​ត្រលប់ទៅផ្ទះ​វិញ តាម​ការិយាល័យ​នីមួយៗ​។​

​ក្រុមហ៊ុន Taisei មាន​គំរោង​ដាក់ពង្រាយ​ឲ្យ T-Frend ប្រតិបត្តិការ​ខែ ៤/២០១៨​។ តម្លៃ​សេវា​ពុំ​ទាន់​ផ្លូវការ​គឺ​ប្រមាណ ៤៥០០USD/​ខែ​។​

ការិយាល័យ​ធ្វើការ​នៅ​ជប៉ុន​បន្ត​មាន​បុគ្គលិក​ច្រើន​ទោះបី​យប់​ទៅ​ហើយ​ក្តី​

​​ការ​ធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​បង្កើន​ប្រាក់ចំណូល​បាន​ក្លាយជា​និន្នាការ​មួយ​នៅ​ប្រទេស​នេះ ម្យ៉ាង​ដោយ​សារ​ពួកគេ​ខ្លាច​រង​ការចោទប្រកាន់​ធ្វេសប្រហែស​ក្នុង​ការងារ​នាំ​ឲ្យ​បាត់​អាជីព​ផង​។ ហេតុនេះ​មាន​ករណី​ច្រើន ដែល​ប្រឹង​ធ្វើការ​ហួសហេតុ​បណ្តាលឲ្យ​ស្លាប់ -​នៅ​ជប៉ុន ហៅថា “Karoshi” ។ តាម​សៀវភៅ ស របស់ Karoshi ដែល​ប្រកាស​ផ្សាយ​កាលពី​ខែតុលា ២០១៧​នេះ គឺ​មាន​ករណី​អត្តឃាត និង​ប៉ង​ធ្វើអត្តឃាត​ចំនួន​១៩១ ករណី ផ្តើមចេញ​ពី​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពេក ក្នុងនោះដែរ ក៏​មាន​ករណី​ចំនួន ៤៩៨ កើតរោគ​ផ្លូវចិត្ត​។ កាលពី​ខែ ៥/២០១៧ រដ្ឋការ​ជប៉ុន បាន​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ចំនួន ៣០០ ដែល​បំពាន​ច្បាប់​ពលកម្ម​៕ សូ​យ​ន​

spot_img
×