Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត បើក​លឿន បញ្ច្រាសទិស បុក​ម៉ូតូ ស្លាប់​នារី​២​នាក់​

spot_img

កណ្ដាល ៖ នារី​២​នាក់​បើកបរ​ម៉ូតូ​ឌុប​គ្នា​បញ្ច្រាស់​ផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ស្លាប់​ទាំង​២​នាក់ ករណី​ខាងលើ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្សារ​ដើម​មៀន តាម​បណ្ដោយ​ផ្លូវ​លេខ​២០៦ ស្ថិតនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ បានឲ្យដឹងថា នារី​រងគ្រោះ​ស្លាប់មាន​២​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CY-8027 ។​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ តារា រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បើករថយន្ត​ម៉ាក​ម៉ាក​Lexus ពណ៌​ស​ក្រ​ម៉ៃ ពាក់​ស្លាក​លេខ កណ្ដាល 2D-5767 ។​

នៅ​មុនពេល​កើតហេតុ សាក្សី​បាន​ឃើញ​នារី​រងគ្រោះ​ទាំង​២​នាក់ បើកបរ​ម៉ូតូឌុប​គ្នា ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បើកបរ​បញ្ច្រាស​ផ្លូវ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ជាមួយ​រថយន្ត​ខាងលើ​ពេញ​មួយ​ទំហឹង ដែល​រថយន្ត​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​នារី​រងគ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់ ។ នគរបាល​ចរាចរណ៍​ចុះមក​អន្តរាគមន៍​កន្លែងកើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​រថយន្ត​ទុក និង​ធ្វើការ​វាស់វែង កសាង​ឯកសារ​យក​មធ្យោបាយ​ពាក់ព័ន្ធ និង​នាំ​ខ្លួន​អ្នកបើករថយន្ត​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​អ្នក​សាកសព​នារី​រងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​យកទៅ​តម្កល់​ទុក​រងចាំ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច បានឲ្យដឹងថា ករណី​ខាងលើ​នេះ គឺ​បណ្ដាលមកពី​អ្នកបើក​ម៉ូតូ បើក​បញ្ច្រាស​ផ្លូវ ចំណែកឯ​អ្នកបើករថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×