Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្ម​ភាពលួចក្នុងមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​ជា​មេ​ជួញដួរ​គ្រឿងញៀន​

spot_img

តាកែវ​ ៖ ជនសង្ស័យ​ចំនួន​ ២​នាក់ ដែល​ជា​មុខសញ្ញា​លួច និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ក្រុង​ដូន​កែវ ត្រូវបាន​ជាប់អន្ទាក់​របស់​​កង​រាជ​អាវុធហត្ថ​ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១២​ រំលោង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩​។​

​បើ​យោង​តាម​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ផែន​យុត្តិធម៌ និង​ដោយ​មាន​ការ​សម្របសម្រួល​និតិ​វិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត បាន​ចុះ​ធ្វើ​ការបង្ក្រាប​មុខសញ្ញា​លួច​របស់​របរ​ក្នុង​ពេទ្យ​បង្អែក​ខេត្ត និង​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ដែល​ឃាត់​ខ្លួន​បាន​ទាំង​២​នាក់ នៅ​ចំនុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោក ង៉ែត ចាន់​ធី បាន​បន្តថា ជនសង្ស័យ​ទាំង​០២​នាក់​នោះ​មាន ១- ឈ្មោះ មាស សាម៉េត ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ និង​ទី​២-​ឈ្មោះ ស៊ុន ជីប ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ដោយ​បាន​ធ្វើ​ការដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​៖ មាន​ម្ស៉ៅ​ក្រាមស​ថ្លា ចំនួន ០២​កញ្ចប់​ទំងន់ ១,០៨ ក្រាម​(​ថ្លឹង​ទាំង​សំបក​) ។

-​សម្ភារៈ​សេព​ថ្នាំញៀន​មួុយចំនួន​។ -​ទូរ​សព្ទ​ចំនួន​០៣ គ្រឿង -​ម៉ូតូ ០១​គ្រឿង មាក​សង់​កូរ៉េ អត់​ស្លាក​លេខ​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ ៖ តាកែវ

 

spot_img
×