Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧ​កញ៉ា​ជ័យ ​បាន​គោលការ​ណែនាំ​លើ​លិខិតអនុញ្ញាតប្រមូល​ឈើ​ចេញ​ពី​បាត​អាង​វា​រី​អគ្គិសនី នៅ​ខេត្ត​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​៖ ឈ្មួញ​រក​ស៊ីឈើ​ដ៏​ល្បីឈ្មោះ​ឧកញ៉ា​ជ័យ​កំពុង​ប្រមូល​ឈើ​រាប់​មុឺន​ម៉ែត្រគូប​ចេញ​ពី​បាត​អាង​ក្នុង​ខេត្ត​ស្ទឹងត្រែង​។​ ​តាម​​ការអះអាង​ពី​រដ្ឋបាល​ព្រៃ​​ឈើ​បានឲ្យដឹងថា រថយន្ត​ខ្នាត​ធំ​ប្រភេទ​វ៉េ​អង និង​យី​ឌុប​​សរុប​ចំនួន​៩០​គ្រឿង ចេញ​ពី​រោងចក្រ​អារ កែច្នៃ​ឈើ​បណ្តោះអាសន្ន នៅ​ស្រុក​សេ​សាន នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ខេត្ត​ស្ទឹងត្រែង​។​

​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋ​​បាល​ព្រៃឈើ​ស្តីទី​បាន​ប្រាប់ឲ្យដឹង​ថា​ឈើ​​ដែល​ដឹក​តាម​រថយន្ត វ៉េ​អង និង​យី​ឌុប​ខាងលើ​​ជា​ ប្រភេទ​ឈើ​លេខ​១​និង​លេខ​២ មាន​​លិខិតអនុញ្ញាត​របស់​មន្ទីរ​កសិកម្ម​ ​និង​រដ្ឋបាល​ព្រៃឈើ និង​មាន​ការវាស់វែង​ត្រឹម​​ត្រូវ​មុន​នឹង​រថយន្ត​ចេញដំណើរ​។​

​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ថា រថយន្ត​បាន​ដឹកជញ្ជូន​ផល​អនុផល​
​ព្រៃឈើ​អារ​កែច្នៃ ចេញ​ពី​រោងចក្រ​អារ​កែច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន ជា​បន្តបន្ទាប់​​រៀងរាល់ថ្ងៃ ដោយ​អនុវត្ត​តាម​គោល​ការ ណែនាំ​លើ​លិខិតអនុញ្ញាត ពុំ​មាន​ល្មើស​ផ្ទុយ​ពី​ការ​អនុញ្ញាត​ឡើយ​។​

​លោក ចាប ពិសិដ្ឋ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សេកុង និង​ជា​ប្រធាន​​ក្រុមចម្រុះ ប្រចាំ​គោលដៅ​ថ្នាល​បណ្តុះ​កូនឈើ​ភ្នំ​ក្រហម​បានឲ្យដឹងថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ធុន​ធំ​ខាង​លើ ជា​ប្រភេទ​ឈើ​លេខ​១​និង​លេខ​២ ដោយបាន​ផ្ទុក​លើ​រថយន្ត​ចំណុះ​១៨​ម៉ែត្រ​គុប គឺជា​ចំនួន​ម៉ែត្រគុប​ត្រីគុណ ដែល​ច្បាប់​អនុញ្ញាត​កំណត់​ផ្ទុក​លើ​រថយន្ត​។ លោក​បញ្ជាក់ថា​រថយន្ត​ក្រុមហ៊ុន​ដឹកឈើ​ខាងលើ​ចេញ ពី​រោងចក្រ​អារ​កែច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន ដោយ​បា​នំ​ណើ​រកា​ររៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​៥​មករា ចំនួន​១២​រថយន្ត​ថ្ងៃទី​៦​មករា ចំនួន​១៤​រថយន្ត​ថ្ងៃទី​៧ ​មករា​ចំនួន​១៤​រថយន្ត ថ្ងៃទី​៨​មករា​ចំនួន​១៥​រ​ថ​​យន្ត​ថ្ងៃទី​៩ ​មករា ចំនួន​១៦​រថយន្ត និង​ថ្ងៃ​ទី​១០
​មករា​ ២០១៩ ចំនួន​១៩​រថយន្ត ជា​របស់​លោក​​ឧកញ៉ា ជ័យ ។ អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សង្ឃឹមថា ឈើ​ទាំង​នោះ​ពិតជា​ស្របច្បាប់​។ ពាក់ព័ន្ធ​ករណីនេះ អ្នកយក​ព័ត៌មាន​មិន​អាច​ទំនាក់ទំនង​លោក​ឧកញ៉ា​ជ័យ ដើម្បី​បំភ្លឺ​បានទេ​៕​ ​ដោយ​ ៖ ​រចនា​

spot_img
×