Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ដក​ស័ក្ដិ​មន្ដ្រីនគរបាល​២​នាក់ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​

spot_img

​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីសម្រេច​ដក​ស័ក្ដិ​មន្ដ្រីនគរបាល ចំនួន​០២​នាក់ ដែល​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ នេះ​បើ​តាម​សេចក្ដីសម្រេច​ដែល​ទើប​ទទួលបាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​វេបសាយ​អគ្គស្នងការ​នគរបាលជាតិ​។​

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន មន្ដ្រីនគរបាល​ដែល​ត្រូវ​ដាក់​ពិន័យ​ទាំង​២​នាក់​នោះ ទី​១៖​អនុសេនីយ៍ឯក ពិន សុភ័ក្ក្រ មន្ដ្រី​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឲ្យមក​នៅ​ត្រឹមថ្នាក់​អនុសេនីយ៍​ទោ និង​ទី​២៖​អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឲ្យមក​នៅ​ត្រឹមថ្នាក់​អនុសេនីយ៍​ទោ ៕​ ដោយ​ ៖​ រចនា​

spot_img
×