Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យមែន! ប្តី​ប្រពន្ធ​វ័យ​សុទ្ធៗតែ​៧០ឆ្នាំ ចែករំលែក​វិធីសាស្ត្រ ដែល​ពួកគាត់​អាចធ្វើ​ដំណើរ​ទៅកាន់ ២៣ ប្រទេស ដោយ​គ្រាន់តែ​លក់​… (​វីដេអូ​)

spot_img

​យោងតាម Buziness Tody បាន​ឲ្យ​ដឹងថា លោកតា​លោកយាយ Vijayan និង Mohana បាន​រៀបការ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ៤៥ ឆ្នាំ មកហើយ បាន​បើកហាង​កាហ្វេ​មួយ​ឈ្មោះថា Sree Balaji Coffee House នៅ Kochi ប្រទេស​ឥណ្ឌា ។ បើទោះបីជា​ឈ្មោះ​ដ៏​ល្បី តែ​ហាង​នេះ​គ្រាន់តែ​ជា​ហាង​តែ​ធម្មតា​ប៉ុណ្ណោះ ។​

​មុនពេល​បង្កើត​តូប​លក់ នៅក្នុង​ឆ្នាំ​១៩៦៣ លោកតា Vijayan បាន​លក់​តែ​នៅតាម​ដងផ្លូវ ដើម្បី​សន្សំ​លុយ​ទុក​សម្រាប់​ក្តី​សុ​បិ​ន្ត​ដ៏​រំភើប​របស់​ពួកគាត់ ។ ឥ​ឡូ​នេះ អ្នកនឹង​ប្រាកដជា​ឆ្ងល់​ហើយ ពី​វិធីសាស្ត្រ​ដែល​ពួកគាត់​អាច​សន្សំ​លុយ​បាន​គ្រប់គ្រាន់ សម្រាប់​ការធ្វើដំណើរ​ទេសចរណ៍​ទៅកាន់​ពិភពលោក តាមរយៈ​គ្រាន់តែ​លក់​តែ​សោះ ?

​ពិតមែន​ហើយ ប្តី​ប្រពន្ធ​ដែលមាន​វ័យ​ប្រហែល ៧០ ឆ្នាំ ស្របាលៗ​គ្នា​នេះ បាន​មាន​យុទ្ធសាស្ត្រ​មួយ​ដែល​ជួយ​ឲ្យ​ពួកគាត់ អាច​សម្រេច​គោលដៅ​របស់គាត់​បាន ។ រៀងរាល់ថ្ងៃ ពួកគាត់​សន្សំ​លុយ​បាន INR300 ពី​ប្រាក់ចំណេញ​ពី​ការលក់​នេះ ។ ពួកគាត់​ពុំមាន​បុគ្គលិក​ទេ គឺ​ពួកគាត់​បើកហាង​លក់​ដោយ​ខ្លួនឯង ។​

​ពួកគាត់​ក៏បាន​ព្យាយាម​មិន​ចំណាយលុយ​ច្រើន ក្នុងអំឡុងពេល​ធ្វើដំណើ​រ ពោលគឺ​ត្បិតត្បៀត​ខ្លាំងណាស់ ។ យ៉ាងណាក៏ដោយ វា​មិន​ងាយស្រួល​សន្សំ​ប្រាក់​សម្រាប់​ក្តី​សុ​បិ​ន្ត​នេះ​ទេ ដែល​ហេតុនេះ គឺ​ពួកគាត់​ត្រូវ​ជ្រើស​រើសយក​កម្ចី​មួយចំនួន ដើម្បី​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ។ បន្ទាប់ពីនោះ ពួកគាត់​បាន​ចំណាយ​៣​ឆ្នាំ ដើម្បី​សងបំណុល​ធនាគារ ហើយ​ពួកគាត់​នឹង​បន្ត​ជាមួយ​យុទ្ធសាស្ត្រ​នេះ សម្រាប់​រាល់​ការធ្វើដំណើរ​សម្រាប់​ប្រទេស​ដែល​ពួកគាត់​បាន​ទៅ ។​

​ដើម្បី​បង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​របស់​ពួកគាត់ នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ លោកតា​លោកយាយ Vijayan និង Mohana បាន​បង្កើត poster និង​ដាក់​ព្យួរ​ពួកវា​នៅលើ​ជញ្ជាំង​ហាង​របស់​ពួកគាត់ ។ ពួកគាត់​ក៏បាន​បង្ហាញ​រូបិយ​ប័​ណ្ឌ​ជាច្រើន​ពី​ប្រទេស​ផ្សេងៗ​គ្នា នៅក្នុង​ហាង​របស់​ពួកគាត់​ដល់​អតិថិជន​បានឃើញ​ផងដែរ ។​

​យោងតាម Vijayan ប្រទេស​ដែល​គាត់​ពេញចិត្ត ទៅលេង​គឺ សិង្ហ​បុរី ស្វី​ស និង​ញ៉ូ​វ​យ៉​ក (​អាមេរិក​) ។ សម្រាប់​ដំណើរ​ផ្សងព្រេង​បន្ទាប់​ទៀត គាត់​គ្រោង​ទៅកាន់​ប្រទេស​ដូចជា​៖ Sweden Denmark Netherlands Greenland Norway ៕​ ឧត្តម

spot_img
×