Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្ត​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ផលិតផល​ដែល​ខូច​គុណភាព​នៅ​ក្នុង​ផ្សារ​ប្រសូត្រ និង​ផ្សារ​ជី​ភូ ក្នុង​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ហោ ដា​រ៉េត និង​លោក ហៀ​ង ដា​រ៉ា អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ចំណីអាហារ​ការដាក់​កាលបរិច្ឆេទ​ផលិតផល និង​កាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់​លើ​សម្បក​វេច​ខ្ចប់​ស្រាប់​ដែល​ដាក់តាំង​លក់​។​

​លោក ហោ ដា​រ៉េត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​មានប្រសាសន៍​ឲ្យដឹងថា ៖ ការចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីផ្សា​នាពេលនេះ​គឺ​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​ចំពោះ​ចំណី​អាហារ​ដែល​បាន​ដាក់តាំង​លក់​ហើយរ​មន្ត្រី​យើង​បាន​ពិនិត្យ​កាលបរិច្ឆេទ​ផលិតផល​និង​កាលបរិច្ឆេទ​ផុតកំណត់​ការប្រើប្រាស់​ធ្វើ​យ៉ាងណា​មិនឲ្យ​អាជីវករ​បន្ត​ដាក់តាំង​លក់​ចំពោះ​ចំណីអាហា​រណា​ដែល​ហួស​សុពលភាព​នៃ​កា​ផលិត​នោះ​ឡើយ​ហើយ​បើ​រកឃើញ​គឺ​ផ្នែក​ជំនាញ​និង​ធ្វើ​កំណត់ហេតុ​ដកហូត​តែម្តង​។​

​លោក​អនុប្រធាន​សាខា​កាំកុងត្រូល​បាន​បន្តទៀតថា​៖​ក្រៅពី​នេះ​មន្ត្រី​យើង​កន្លងមក​ក៏​បាន​ធ្លាប់​ធ្វើ​ការណែនាំ​និង​ចែកចាយ​បិទ​ផ្សាយ​នូវ​ប័ណ្ណ​សញ្ញា​សំគាល់​មុខទំនិញ​ផលិតផល​ដែល​ខូច​គុណភាព​ដល់​ប្រជាពលរដ្ឋ អាជីវករ និង​បិទ​ផ្សាយ​នៅ​តាម​អាគារ​លក់ទំនិញ​តាម​ទីផ្សា​នានា​និង​នៅតាម​បណ្តា​ទីកន្លែង​សាធារណ​ផ្សេងៗ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​និង​អ្នកលក់​បាន​យល់ដឹង​នូវ​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ស្រាប់​លក្ខខ័ណ្ឌ​តម្រូវ​ជា​ធរមាន​នៃ​ស្លាកស​ញ្ញា​មាន​ជាអាទិ៍​៖​ឈ្មោះ​មុខទំនិញ​ឈ្មោះ​អាស័យដ្ឋាន​អ្នកទទួលខុសត្រូវ​លើ​ផលិតផល​ប្រភព​ច្បាស់លាស់​បរិមាណ​ទំងន់​ចំណុះ​លេខ​ឡូតិ៍​ថ្ងៃ​ផលិត​ថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់​គ្រឿងផ្សំ​អត្រា​ជាតិ​អាល់កុល​វិធី​ប្រើប្រាស់​លិខិតអនុញ្ញាត​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​មុន​ដាក់​ឲ្យ​ចរាច​រស្លាក​សញ្ញា​សុ​វត្តិភាព ឬ ស្លាក​សញ្ញា​ស្តង់ដា​ផ្សេងៗ​និង​លក្ខខ័ណ្ឌអ​នាម័យ​នៃកា​ដាក់តាំង​លក់​។ ក្នុង​នោះ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ធ្វើការ​ការពិសោធ​ន៍​ទៅ​ចេក​បំពង​ដែល​សង្ស័យ​ថា​មាន​ដាក់​ជាតិគីមី​តែ​ពុំ​មាន​រកឃើញ​សារធាតុ​គីមី នោ​ទេ​និង​បាន​ធ្វើ​ការដកហូត​មុខទំំនិញ​មួយចំនួន​ដែល​ហួស​កាលបរិច្ឆេទ​ផលិត​ផល​និង​កាលបរិច្ឆេទ​ផុតកំណត់​ការប្រើប្រាស់​ផង​៕​វ៉ៃកូ​

spot_img
×